ជាតិ
សម្ដេច ហ៊ុន សែន ស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក កុំទិតៀនតែប្រទេសក្រីក្រ
× សៀមរាប៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) កុំទិតៀនតែប្រទេសក្រីក្រ ដែលកំពុងអភិវឌ្ឍន៍ពេក គួរតែរិះគន់ប្រទេសអ្នកមានវិញ ព្រោះប្រទេសទាំងនោះភាគច្រើនតែងតែបំពានលើវិធានការនៃច្បាប់ពាណិជ្ជកម្ម។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ការណ៍ដែលប្រទេសធំៗ បំពានលើច្បាប់ពាណិជ្ជកម្មនេះ វាជាហេតុធ្វើឲ្យប្រទេសតូចៗ ពិបាកក្នុងការនាំផលិតផលចូលទីផ្សារពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោមប្រធានបទ «ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច» នៅព្រឹកថ្ងៃទី ២០ មីនា សម្តេច ហ៊ុន សែន បានសង្ងត់ធ្ងន់ថា៖
គួរបញ្ជាក់ថា កិច្ចប្រជុំតុមូលចិនលើកទី៥ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះមានចំណុចសំខាន់ៗ រួមមាន បទពិសោធន៍ពីការចូលជាសមាជិកអង្គការ WTO របស់ប្រទេស LDCs ទាំង៩ ជាពិសេសបទពិសោធន៍របស់ប្រទេស លីបេរីយ៉ា។ និន្នាការថ្មីៗ ពាក់ព័ន្ធនឹងការចូលរួមចំណែក នៃការចូលជាសមាជិករបស់ប្រទេស LDCs ចំពោះប្រព័ន្ធពាណិជ្ជកម្មពុហុភាគី ដោយផ្តោតលើវិធាននានា និងលទ្ធភាពជ្រៀតចូលក្នុងទីផ្សារ។
មធ្យោបាយធ្វើឲ្យសមាជិកនានា និងសហគមន៍ពាណិជ្ជកម្មអន្តរជាតិ អាចផ្តល់ការគាំទ្រដល់ការបញ្ចប់កិច្ចការស្នើសុំជាសមាជិករបស់ប្រទេស កូម៉ូរ៉ូស និងស៊ូដង់ ឲ្យបានឆាប់។ វិធីដែលសមាជិកនានា អាចជួយជំរុញការគាំទ្ររបស់ពួកគេ ដល់កិច្ចការស្នើសុំចូលជាសមាជិករបស់ប្រទេស LDCs និងនៅដំណាក់កាលក្រោយចូលជាសមាជិក ដើម្បីសម្រួលសមាហរណកម្មប្រទេស LDCs នៅក្នុងសេដ្ឋកិច្ចសាកលលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com