អត្ថបទពាណិជ្ជកម្ម
តារា​អន្តរជាតិ​នឹងចូលរួម​កម្មវិធី Anchor Beach Carnival 2017
20, Mar 2017 , 12:02 pm        
រូបភាព
តារា​ថៃ​ល្បីល្បាញ​ចំនួន​ពីរ​ដួង​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​តន្ត្រី​ឆ្នេរ​ខ្សាច់ Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ១៨ និង ១៩ ខែមីនា​។ 

​តារា​ថៃ​ចំនួន​ទាំងពីរ​ដួង​គឺ​លោក Nick Kunatip និង​លោក Bad Nongbew ដែលជា​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ នឹង​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​ពិសេស​ដើម្បី​គាំទ្រ    និង​ជួយ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​អស្ចារ្យ​ក្នុង​កម្មវិធី Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​កោះ​ពេជ្រ នា​ចុង​សប្តាហ៍​នេះ​។



​ក្រៅពី​តារា​អន្តរជាតិ លោកអ្នក​នឹង​បាន​ជួប​ទស្សនា​ដោយផ្ទាល់​នូវ​តារា​ក្នុង​ដួងចិត្ត​របស់លោក​អ្នកមាន​ដូចជា​: លោក​ឆាយ វីរៈ​យុទ្ធ លោក​ខាន់ ជេ​ម​ស៍ កញ្ញា ពេជ្រ សោភា លោក​ហ្សូ​ណូ លោក Step លោក ជី​ដេវីដ លោក​នី​កូ លោក​វង្ស ដា​រ៉ា​រតនា កញ្ញា​ឈិន ម៉ា​និច្ច និង​លោក ឃី សុ​ឃុន​។




​ដូច្នេះ​សូម​លោកអ្នក​មក​ទទួលយក​បទពិសោធន៍​ថ្មី​បំផុត​ជាមួយ ANCHOR BEACH CARNIVAL 2017!

​សូម​ចូលរួម​ទស្សនា​កម្មវិធី​ពិសេស​នេះ​នៅ​ទីក្រុង​កោះ​ពេជ្រ​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ចុង​សប្តាហ៍​ខាងមុខនេះ ព្រមទាំង​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយ​រស​ជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​!

​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/​។​

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com