កីឡាជាតិ
ជាតិ
U15 កម្ពុជា ឈ្នះក្រុម Ubon Umt Thailand ៣-១ នៅទឹកដីថៃ
×
ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំ (U15) របស់សាលាបាល់ទាត់ជាតិបាទីរបស់កម្ពុជា បានយកឈ្នះក្រុម Ubon umt Thailand របស់ថៃក្នុងលទ្ធផល ៣-១ នៃការប្រកួតពានរង្វាន់ U14 Asean Dream Football Tournament ២០១៦-២០១៧ នៅព្រឹកថ្ងៃទី២០ មីនានេះ នៅទីក្រុងបាងកកប្រទេសថៃ។
ក្នុងលទ្ធផល៣-១នេះ កីឡាករ ប៊ុនធឿន ប៊ុនណារ៉ុងរបស់សាលាបាល់ទាត់ជាតិបាទីធ្វើបានបីគ្រាប់ម្នាក់ឯង (Hat Trick) ដោយស៊ុតបញ្ចូលទីបាននៅនាទី ២០, ៣០ និងនាទី៣២។
ពានរង្វាន់ U14 Asean Dream Football Tournament ២០១៧នេះ ចែកចេញជាបួនពូល ដោយពូលនីមួយៗមានប្រាំមួយក្រុម។
ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ ស្ថិតនៅក្នុងពូល D ដែលត្រូវជួបក្រុម Ubon umt Thailand របស់ថៃ Bangkok Chistian College (ថៃ) Songkhla Sport Association (ថៃ) Suhanburi FC (ថៃ) និងTOKYO Verdy (ជប៉ុន)៕
© រក្សាសិទ្ធិដោយ thmeythmey.com