អន្តរជាតិ
សិស្ស​វិស្វករ​ឥណ្ឌា​ម្នា​ក់រក​ការងារ​ធ្វើ​មិនបាន​ព្រោះ​ឈ្មោះ​ស្រដៀង សា​ដាម ហ៊ូ​សេន​
20, Mar 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សា​ដាម ហ៊ូ​សេន (Saddam Hussein) ជា​ឈ្មោះ​មេដឹកនាំ​ផ្តាច់ការ​អ៊ីរ៉ាក់ ដែល​ត្រូវគេ​ប្រហារជីវិត​តាំងពី​ឆ្នាំ ២០០៦​។ ទោះ​រឿង​កន្លងផុត​ជាង ១០​ឆ្នាំ​ក៏ដោយ ឈ្មោះ​របស់លោក​បានធ្វើ​ឲ្យ​បុរស​ឥណ្ឌា​ម្នាក់​ជា​សិស្ស​វិស្វករ​រក​ការងារ​ធ្វើ​មិនបាន​សោះ ព្រោះ​គ្រាន់តែ​មានឈ្មោះ​ស្រដៀង​គ្នា​សោះ​។ បុរស​ឥណ្ឌា​នោះ​មានឈ្មោះ Saddam Hussain ។



​រយៈពេល​ជាង ១០​ឆ្នាំ​ទៅហើយ​បន្ទាប់ពី​លោក សា​ដាម ហ៊ូ​សេន ត្រូវគេ​ប្រហារជីវិត ប៉ុន្តែ​ឈ្មោះ​របស់លោក​ត្រូវគេ​ចាំ​ច្បាស់​និង​ស្ថិតក្នុង​អារម្មណ៍​របស់​មនុ​ស្សភា​គ​ច្រើន​លើ​ពិភពលោក​។ មិន​ត្រឹមតែ​ត្រូវគេ​ចងចាំ​ទេ ឈ្មោះ​របស់លោក​ធ្វើ​ឲ្យ​បុរស​ឥណ្ឌា​ម្នា​ក់រក​ងារ​ធ្វើ​មិនបាន​ថែមទៀត​។​

​យោងតាម​សារព័ត៌មាន BBC បុ​រ​ឥណ្ឌា​នេះ​ជា​សិស្ស​វិស្វករ ហើយ​មូល​ហេតុដែល​លោក​មិនអាច​រក​ការងារ​ធ្វើបាន​ដោយសារតែ​លោក​មានឈ្មោះ Saddam Hussain ដែល​ស្រដៀង​គ្នា​ជាមួយ​ឈ្មោះ​លោក សា​ដាម ហ៊ូ​សេន (Saddam Hussein)​។​

(ប្រភពរូបភាព៖ Dunya News)

​បុរស​ឈ្មោះ Saddam Hussain នេះ​មាន​វ័យ​២៥​ឆ្នាំ ហើយ​លោក​ត្រូវបាន​គេ​បដិសេធ​ការងារ​ប្រហែល ៤០​ដង ហើយ​លោក​សន្និដ្ឋានថា គេ​ស្អប់​លោក​ដោយសារតែ​ឈ្មោះ​លោក​ស្រដៀង​លោក សា​ដាម ហ៊ូ​សេន​ពេក​។​

​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Noorul Islam នារ​ដ្ឋ Tamil Nadu លោក​បាន​ព្យាយាម​ដាក់​ពា​ក្ស​ធ្វើ​ការងារ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​ហាក់បីដូចជា​ខ្លាច​មិនអាច​ទទួលយក​ធ្វើការ​។ បុរស​ម្នាក់នេះ​អះអាង​ផងដែរ​ថា លោក​រៀន​ពូកែ ហើយ​មិត្ត​ភ​កិ្ត​ដែល​រៀប​ចប់​ជាមួយគ្នា​គេ​មាន​ការងារ​ធ្វើ​ល្អៗ​អស់ហើយ​នៅសល់តែ​លោក​ប៉ុណ្ណោះ​។​

​ដូច្នេះហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​បាន​ស្នើសុំ​ទៅកាន់​តុលាការ​ដើម្បី​ប្តូរ​ឈ្មោះ​ទៅជា Sajid វិញ​។ ប៉ុន្តែ​ដំណើរការ​នីតិវិធី​នៅ​តុលាការ​យឺតយ៉ាវ​ខ្លាំង ហើយ​លោក​ក៏​មិនអាច​រក​ការងារ​បានដែរ​ដោយសារ​វា​ត្រូវការ​ផ្លាស់ប្តូរ​ឈ្មោះ​ក្នុង​ឯកសារ​ផ្លូវការ​ច្រើន​ដូចគ្នា​។ ឯកសារ​ទាំងនោះ​មាន​ទាំង​លិខិតឆ្លងដែន​,​លិខិតឆ្លងដែន​,​អត្តសញ្ញាណ​បណ្ណ និង​សញ្ញាបត្រ​នានា​ដែល​លោក​ទទួលបាន​តាមរយៈ​ការសិក្សា​ជាដើម​។ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ច្រើន​ដែរ​ដើម្បី​ផ្លាស់ប្តូរ​ឯកសារ​ទាំងអស់​នេះ​។​


Tag:
 Saddam Hussain
  សា​ដាម ហ៊ូ​សេន​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com