ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ត្រឹមតែគ្រឿងផ្សំបីមុខប៉ុណ្ណោះ អាចជួយឲ្យសក់ដុះក្រាសម៉ាអ៊ែមទៅហើយ
× តើនរណាខ្លះដែលមិនចង់បានសក់ភ្លឺរលោង ក្រាស និងស្រស់ស្អាតនោះ? មានមនុស្សជាច្រើនបានចំណាយលុយច្រើនលើផលិតផលថែរក្សាសក់។ មានកត្តាមួយចំនួនដែលប៉ះពាល់ទៅលើស្ថានភាពនៃការលូតលាស់របស់សក់ដូចជា សុខភាពទូទៅ ហ្សែន និងកត្តាបរិដ្ឋាន។
យ៉ាងណាមិញ ខ្ញុំមានរូបមន្តជួយសង្គ្រោះការលូតលាស់របស់សក់មួយប្រភេទដែលអាចធ្វើឲ្យសក់ដុះឡើងវិញយ៉ាងអស្ចារ្យ។
គ្រឿងផ្សំ៖
• ប្រេង Castor Oil ២ស្លាបព្រាបាយ
• ទឹកឃ្មុំ ១ស្លាបព្រាបាយ
• ស៊ុតលឿង ១គ្រាប់
របៀបធ្វើ៖
1. ចូរលាយគ្រឿងផ្សំទាំងអស់ក្នុងចានគោមមួយ ហើយកូរវាឲ្យសប់ល្អ។ អ្នកប្រហែលជាត្រូវការបន្ថែមគ្រឿងផ្សំទាំងអស់ខាងលើមួយទ្វេរជាពីរហើយបើសិនជាសក់វែង។
2. ចូរលាបល្បាយខាងលើលើស្បែកក្បាល និងឬសក់ ឲ្យបានសប់ល្អ ហើយចាំលាបលើសក់ថែមទៀត។
3. ចូរប្រើមួកសម្រាប់ពាក់ងូតទឹកគ្របពីលើ ហើយទុកចោល ២ ទៅ៤ម៉ោងចាំលាងជម្រះវិញ៕
ចូរចាំថា ចូរធ្វើបែបនេះយ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។ អ្នកនឹងឃើញលទ្ធផលនៅរយៈពេល ២ខែក្រោយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com