ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពិត​អំពី មូលហេតុ​ដែល​នាំ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចេះតែ​ធាក់ ឬ​កម្រើក តែ​វា​រឿង​ធម្មតា​
21, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ដល់​ខែ​ទី ៩ ហើយ​គាត់​តែងតែមាន​ការបារម្ភ​ច្រើន​អំពី​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ​។ អ្វីដែល​កាន់តែ​បារម្ភ​នោះ​គឺថា ការ​កម្រើក​របស់​កូន​ក្នុង​ផ្ទៃ​តែម្តង​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ដែលមាន​អារម្មណ៍​ដឹង​ដំបូង​ថា​កូន​ក្នុង​ពោះ​កំពុងតែ​កម្រើក វា​ពិតជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​



​សម្រាប់​ស្ត្រី​ដែលជា​ម្តាយ​ដំបូង យក​ល្អ​គួរតែ​ស្វែងយល់​អំពី​ហេតុផល​ធម្មតា​ដែល​នាំ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចេះតែ​ធាក់ ឬ​កម្រើក​ដូចខាងក្រោម​នេះ​៖

•    ទារក​ចាប់ផ្តើម​ចេះ​កម្រើក​តាំងពីដើម​សប្តាហ៍​ទី​៩​មក​ម្លេះ ប៉ុន្តែ​ការធ្វើ​ចលនា​នេះ​អាច​ដឹងបាន​តា​រយៈ​ការថត​អេកូ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ម្តាយ​អាច​ចាប់ផ្តើម​ដឹង​អំពី​ចលនា​របស់​កូន​នៅ​ជុំវិញ​សប្តាហ៍​ទី​២៤​។​
•    ការ​ធាក់​របស់​កូន​ជាស​ញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្វីៗ​គឺ​ដំណើរ​ការល្អ កូន​មាន​សុខភាព​ល្អ និង​មាន​ភាព​សកម្ម​។​
•    ការ​ធាក់​របស់​កូន​គឺជា​ការឆ្លើយតប​នឹង​ការប្រែប្រួល​ចំពោះ​មជ្ឈដ្ឋាន​របស់គេ​។ ម្តាយ​អាច​ដឹង​អំពី​សកម្មភាព​របស់​កូន​នៅពេល​មាន​សំឡេង​ខ្លាំង ពន្លឺ​ខ្លាំង ឬ​ញ៉ាំ​សារធាតុ​អ្វីមួយ​ប្លែក​។​
•    ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​នឹង​ជំរុញ​ដល់​របត់​ឈាម​រត់ និង​បង្កើន​ការផ្គត់ផ្គង់​ឈាម​ដល់​កូន ដែល​វា​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​គេ​កម្រើក​ច្រើនជាង​ធម្មតា​ដែរ​។​
•    កាលណា​កូន​កម្រើក ១៥ ទៅ​២០​ដង គឺជា​សញ្ញា​បញ្ជាក់ថា គេ​មាន​សុខភាព​ល្អ និង​មានការ​លូតលាស់​ល្អ​ហើយ​។​
•    ក្រោយពី​ពពោះ​បាន ២៨​សប្តាហ៍ បើសិនជា​ម្តាយ​មាន​អារម្មណ៍​ថា កូន​កម្រើក​ចាប់ពី ១០​ដង​ឡើងទៅ វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា កូន​កំពុងតែ​ថប់ដង្ហើម​ ដោយសារតែ​កង្វះ​អុកស៊ីសែន ឬ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​យ៉ាងណាមិញ ចូរ​សុំ​យោបល់​ពី​គ្រូពេទ្យ ឬ​ឆ្មប បើសិនជា​អ្នកមាន​ការបារម្ភ​ច្រើន​ ​ពី​ការ​កម្រើក​របស់​កូន​ក្នុង​ផ្ទៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com