កីឡាជាតិ
ជាតិ
U17 កម្ពុជា ចាញ់ ឈុត U16 នៃ​តំបន់ Ibaraki របស់​ជប៉ុន ៤-១
21, Mar 2017 , 1:50 pm        
រូបភាព
​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​(U17) របស់​សាលា​បាល់ទាត់​ជាតិ​បាទី​បាន​ចាញ់​ក្រុមយុវជន Selection of Ibaraki អាយុ​ក្រោម​១៦​ឆ្នាំ (U16) របស់​ជប៉ុន ៤-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ក្នុង​ទីក្រុង​កាស៊ី​ម៉ា ប្រទេស​ជប៉ុន​។



​មួយ​គ្រាប់​របស់​ក្រុមយុវជន​ក្រោម​អាយុ​១៧​ឆ្នាំ នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​ធ្វើបាន​ដោយ​កីឡាករ​សៀង ច​ន្ធា នៅ​នាទី​១២​។​

​សូមបញ្ជាក់ថា ក្រុមយុវជន​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៧​ឆ្នាំ បាន​ចាក​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ 2017 J League U-16 Challenge League ចាប់ពី​ថ្ងៃទី​១៧​ដល់​២៧ ខែមីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​កាស៊ី​ម៉ា ប្រទេស​ជប៉ុន​៕


Tag:
 U17
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com