កីឡាជាតិ
ជាតិ
បី​ប្រកួត​របស់​គ្រូ Lee ក្រុម U15 កម្ពុជា មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​
21, Mar 2017 , 6:32 pm        
រូបភាព
រូបភាព ពីផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាព ពីផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
​ក្រុមបាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំ (U15) របស់​សាលា​បាល់ទាត់​ជាតិ​បាទី​កម្ពុជា បាន​ត្រឹម​ស្មើ​ទាំងពីរ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ U14 Asean Dream Football Tournament ២០១៦-២០១៧ នៅ​ថ្ងៃទី ២១ មីនា​នេះ នៅ​ទីក្រុង​បាងកក​។


 
​ក្នុងជំនួប​ដំបូង​នៅ​ព្រឹក​មិញ​នេះ ក្រុម U15 របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ស្មើគ្នា ០-០ ជាមួយ​ក្រុម TOKYO Verdy មកពី​ប្រទេស​ជប៉ុន​។ រីឯ​ជំនួប​ទី​ពីរ​នៅ​ល្ងាច​ម៉ោង​៤:០០ ថ្ងៃ​នេះដែរ U15 កម្ពុជា ក៏បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម Bangkok Christian College របស់​ថៃ​ដែរ​។ 
 
​បី​ប្រកួត​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូ​ឈុត​ធំ​កម្ពុជា​លោក Lee Tae Hoon ក្រុមបាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំនេះ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​ទេ ដោយ​ការប្រកួត​លើក​១​កាលពី​ម្សិលមិញ ក្រុម​ថ្នាល​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ យកឈ្នះ​ក្រុម Ubon umt Thailand របស់​ថៃ​ក្នុង​លទ្ធផល ៣-១​។​
 
​សូមបញ្ជាក់ថា ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិតនៅក្នុង​ពូ​ល D ដែល​ត្រូវ​ជួប​ក្រុម Ubon umt Thailand របស់​ថៃ Bangkok Chistian College (​ថៃ​) Songkhla Sport Association (​ថៃ​) Suhanburi FC (​ថៃ​) និង​TOKYO Verdy (​ជប៉ុន​) នៃ​ពានរង្វាន់ U14 Asean Dream Football Tournament 2017 ដែល​ប្រ​ព្រិ​ត្ត​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​៕
 

Tag:
 ​បាល់ទាត់​
  U15
© រក្សាសិទ្ធិដោយ thmeythmey.com