ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បន្ទោ​សលោក ផៃ ស៊ី​ផាន រឿង​បកស្រាយ​ខុស​តួនាទី​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​
22, Mar 2017 , 8:53 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ថ្លៃងក្នុងពិធីចែក​សញ្ញាបត្រ​នៅវិទ្យាស្ថានជាតិអប់រំ​ព្រឹកនេះ។
សម្តេចនាយករដ្ឋមន្ត្រី ថ្លៃងក្នុងពិធីចែក​សញ្ញាបត្រ​នៅវិទ្យាស្ថានជាតិអប់រំ​ព្រឹកនេះ។
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោស​ចំៗ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីគណៈរដ្ឋមន្ត្រី ដែល​បាន​បក​ស្រាយ​ខុសទាក់ទង​នឹង​តំណែង​របស់​លោក ប៊ិន ឈិន ដែល​ត្រូវ​បាន​តែងតាំង​ជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជំនួស​សម្តេច សុខ អាន ដែល​បាន​ទទួល​មរណភាព។






សម្តេច បាន​ស្តី​បន្ទោសថា៖ «លោក ផៃ ស៊ីផាន ធ្វើអ្នកនាំពាក្យ​កុំចង់ល្បី មេស៊ីសងនៅឯណេះ»។ សម្តេចនាយករដ្ឋមន្ត្រី បាន​ប្រតិកម្ម​ទាក់ទង​នឹង​ការ​បក​ស្រាយ​ថា លោក ប៊ិន ឈិន នឹងកាន់តំណែង​ទាំងអស់​របស់​សម្តេច សុខ អាន ប្រសិន​បើមិនមាន​ការប្រែប្រួលទេ។

ទាក់ទង​នឹងករណីនេះ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ស្ថាប័ន​ជា​ច្រើន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុងក្រសួងជំនាញ ហើយ​ស្ថាប័ន​ខ្លះ​ត្រូវរំសាយ​ចោលទៅហើយ។ សម្តេច​ថា៖ «មន្ត្រី​របស់យើង​ធ្វើឲ្យភាន់​ច្រលំ​ដ៏ធំ រាប់ទាំងការអត្ថាធិប្បាយ​ខុសព័ត៌មានមួយចំនួន»៕

Tag:
 សម្តេច ហ៊ុន សែន
  ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com