ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧទ្ធរណ៍​កំពុងបើក​សវនាកា​រលើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់ លោក គឹម សុខ​
22, Mar 2017 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​សាលាឧទ្ធរណ៍ កំពុងបើក​សវនាការ​លើ​សំណើសុំ​នៅក្រៅ​ឃុំ របស់លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​រង​បណ្តឹង​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន បញ្ជាក់ថា​បណ្តឹង​នេះ ដោយសារតែ​លោក គឹម សុខ និយាយថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​លើ​លោក កែម ឡី​។ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត ពី​លោក គឹម សុខ ចំនួន​៥០​ម៉ឺន​ដុល្លារ ចំពោះ​ការអត្ថាធិប្បាយ​ដូច្នេះ​។

​អ្នកវិភាគ​នយោបាយ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក្រោម​បទ​ចោទ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា លោក គឹម សុខ ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ទៅ​សួរនាំ​ជុំវិញ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​បណ្តឹង​ខាងលើ​នេះដែរ​៕


Tag:
 គឹម សុខ​
 ​ គី តិច​
 ​ ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com