អត្ថបទពាណិជ្ជកម្ម
ត្រឹមតែ ២,៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ឈុត​អាហារ​ថ្ងៃត្រង់​ដ៏​ឈ្ងុយឆ្ងាញ់​
22, Mar 2017 , 11:01 am        
រូបភាព
​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ក្នុង​ខែមីនា​នេះ​បាន​បញ្ចេញ​នូវ​ប្រភេទ​ឈុត​អាហារ​ថ្ងៃត្រង់​ថ្មី​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ចំអិន​ភ្លាមៗ និង​កាន់តែ​ទាក់ទាញ​ជាមួយ​តម្លៃ​ត្រឹមតែ ២,៥០​ដុល្លារ​។ បើតាម​ការលើកឡើងរ​បស់​ប្រធាន​ផ្នែក​ទីផ្សារ​ផាក​កាហ្វេ​​ ឈុត​អាហារ​ថ្ងៃត្រង់​ថ្មី​នេះ​មាន​រហូតដល់​ទៅ​៧​ជម្រើស​ផ្សេងគ្នា ​ដែល​ត្រូវបាន​ដាក់លក់​តាម​ថ្ងៃ​នីមួយៗ និង​ជាពិសេស​ល្អ​សម្រាប់​សុខភាព​ ដោយ​មិនមាន​ការប្រើប្រាស់​សារធាតុ​ប៊ីចេង ​ក្នុងការ​ចំអិន​នោះទេ​។​

​ក្នុង​ឈុត​ប្រចាំថ្ងៃ​នីមួយៗ​ លោកអ្នក​អាច​ទទួលបាន​ម្ហូប​ដល់​ទៅ​បី​មុខ​ផ្សេងគ្នា ហើយ​ឈុត​នីមួយៗ​ សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់​ ក្នុងការ​ជ្រើសរើស​ ដើម្បី​តម្រូវ​ជូន​ដល់​អតិថិជន​របស់​ផាក​កាហ្វេ​។ លោកអ្នក​អាច​ស្វែងរក​ឈុត​អាហារ​ថ្ងែ​ត្រង់​ដ៏​ពិសេស​នេះ​ នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ​ទាំង​១០​ក្នុង​រាជធានី​ភ្នំពេញ​។​



​ក្រៅពី​ឈុត​អាហារ​ថ្ងៃត្រង់​ថ្មី​នេះ ផាក​កាហ្វេ​ក៏មាន​បម្រើ​ជូន​លោកអ្នក ​នូវ​គុយទាវ បាយ កាហ្វេ​ភ្នំពេញ ​និង​អ៊ីតាលី ជាច្រើន​មុខ​ទៀត​ ដែល​សុទ្ធតែ​ត្រូវបាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​។​ ទន្ទឹមនឹងនេះ​ ផាក​កាហ្វេ​ក៏ត្រូវ​បាន​អតិថិជន​ជាច្រើន​ ចាត់ទុកជា​កន្លែង​ដែល​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​អាហារ​ និង​កាហ្វេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ដែល​អតិថិជន​ណាត់​ជួបគ្នា​ ដើម្បី​ពិភាក្សា​ការងារ​ ក៏ដូចជា​ជំនួញ​របស់​ពួកគាត់​។ ផាក​កាហ្វេ​ ក៏មាន​បន្ទប់​សម្រាប់​ប្រជុំ​ធំ​ទូលាយ និង​បំពាក់​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​អតិថិជន​ ដែលមាន​បំណង​ស្វែងរក​បន្ទប់​ប្រជុំ​ដែលមាន​តម្លៃ​សមរម្យ​។

​គួរ​រំលឹក​ផងដែរ​ថា​ ក្រៅពី​ជា​ភោជនីយដ្ឋាន​ដំបូង​គេ​ដែល​មិន​ប្រើ​សារធាតុ​ប៊ីចេង​ក្នុង​អាហារ ផាក​កាហ្វេ​ ក៏​ជា​ភោជនីយដ្ឋាន​ដែល​ទទួល បាន​លិខិតបញ្ជាក់​ពី Hazard Analysis and Critical Control Points ឬ​ហៅ​កាត់​ថា HACCP គឺជា​វិទ្យាស្ថាន​ការពារ​សុវត្ថិ​អាហារ​ ដោយ​ការពិនិត្យ និង​គ្រប់​គ្រង់​ទៅលើ​ជីវសាស្ត្រ​ជាតិគីមី​។ ក្រៅពីនេះ​ ផាក​កាហ្វេ​ក៏​ទទួលបាន​វិ​ញ្ញាប​នប​ត្រ​Restaurant Grade A ពី​ក្រសួងសុខាភិបាល​។ ​កាន់តែ​ពិសេស​ក្នុងពេល​ថ្មីៗ​នេះ ផាក​កាហ្វេ​ក៏​ទទួលបាន​ពានរង្វាន់ ស​៥ ពី​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​ទើប​ទទួលបាន​ពាន់រង្វាន់​ធុរកិច្ច​បៃតង​ សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរ​ណ៏​សម្រាប់ឆ្នាំ​២០១៧​នេះ​ផងដែរ​។


Tag:
 Park Cafe
© រក្សាសិទ្ធិដោយ thmeythmey.com