ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាលណា​ថ្លើម មាន​ជាតិពុល​ច្រើន វា​នឹង​បង្ហាញ​ជា​អាកា​រៈទាំង​នេះ​ឲ្យ​អ្នកដឹង​
22, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម​គឺ​មិន​ត្រឹមតែ​ជា​សី​រា​ង្គ​ក្នុង​ពោះ​ដែល​ធំជាងគេ​បំផុត​នោះទេ តែ​ក៏មាន​សារៈសំខាន់​បំផុត​ដែរ​។ វា​មាន​នាទី​ស្តុក​ទុក​ថាមពល សម្រួល​ដល់​អ័រម៉ូន ជំនួយ​ដល់​ការរំលាយ​អាហារ និង​ច្រោះ​ឈាម​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​គឺជា​របស់​សំខាន់​ដែល​រាងកាយ​ខ្វះ​មិនបាន​។​



​ការ​ខ្សោយ​ថ្លើម ដែល​មិន​បានកំណត់​រោគវិនិច្ឆ័យ​ទាន់ពេលវេលា វា​អាច​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្លាំង​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​។ ប៉ុន្តែ​ទទឹម​នឹង​ពេលដែល​ថ្លើម​ចាប់ផ្តើម​ខ្សោយ គឺថា​វា​អាច​នឹង​បង្ហាញ​រោគសញ្ញា​ជាច្រើន​របស់​វា​ដើម្បី​ឲ្យ​យើង​ដឹង​មុន ព្រមទាំង​អាច​ដោះស្រាយបាន​ទាន់ពេលវេលា​ដែរ​។​

​ដូច្នេះ​បើសិនជា​អ្នក​សម្គាល់​ដឹងថា មាន​អាកា​រៈ​ដូចខាងក្រោម​នេះ​មែន មានន័យថា វា​អាច​បញ្ជាក់ថា​ថ្លើម​កំពុង​តែមាន​ជាតិពុល​ច្រើនណាស់​ហើយ​។​
•    អស់កម្លាំង​
•    ស្បែក និង​ភ្នែក​ទៅជា​លឿង​
•    កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់​
•    មាន​កំណក​ឈាម​
•    មិន​ឃ្លាន​អាហារ​
•    ជើង និង​ពោះ​ទៅជា​ហើម​
•    ស្បែក​មាន​បញ្ហា​ដូចជា កន្ទួល​រមាស់ ឬ​ដំបៅ​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com