កីឡាជាតិ
ជាតិ
Asean Dream Football៖ ពីរ​ប្រកួត​ថ្ងៃនេះ U15 កម្ពុជា ចាញ់​១ និង​ឈ្នះ​១
22, Mar 2017 , 4:55 pm        
រូបភាព
 
​ក្នុងជំនួប​ទាំងពីរ​ប្រកួត​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ (U15) ទទួលបាន​លទ្ធផល ចាញ់​មួយ និង​ឈ្នះ​មួយ​ប្រកួត នា​ព្រឹត្តិការណ៍​ពានរង្វាន់ U14 Asean Dream Football Tournament ២០១៦-២០១៧ នៅ​ថ្ងៃទី ២២ មីនា​នេះ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​


 
​ស​ប្រាប់​ការប្រកួត​ជើង​ទី​១​កាលពី​វេលា​ម៉ោង​១១:៣០​ព្រឹក​មិញ​នេះ ក្រុម U15 កម្ពុជា​ប្រកួត​ចាញ់​ក្រុម Supanburi FC របស់​ថៃ​ក្នុង​លទ្ធផល ៣-១​។ រីឯ​ជើង​ទី​ពីរ​ថ្ងៃ​ដដែល​នៅវេលា​ម៉ោង​២:៣០ U15 កម្ពុជា​បាន​យកឈ្នះ​ក្រុម Songkhla Association របស់​ថៃ ក្នុង​លទ្ធផល ២-០ វិញ​។​
 
​ទាំង​ប្រាំ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ U14 Asean Dream Football Tournament 2017​នេះ ក្រុមបាល់ទាត់​យុវជន​ថ្នាល​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​គ្រូ​សញ្ជាតិ​កូរ៉េ លោក​Lee Tae Hoon ឈ្នះ​២ ស្មើ​២ និង​ចាញ់​១​ប្រកួត​៕
 







Tag:
 បាល់ទាត់​
  U15
© រក្សាសិទ្ធិដោយ thmeythmey.com