ពីនេះ ពីនោះ
ពាក្យ «មោទនភាព» ពុំមាននៅក្នុងវចនានុក្រមខ្មែរឡើយ
× ភ្នំពេញ៖ វចនានុក្រមសម្ដេច ជួន ណាត មានតែពាក្យថា «មោទកភាព» ។ ចំណែកឯ ពាក្យថា «មោទនភាព» មិនមាននៅក្នុងវចនានុក្រម សម្តេច ជួន ណាត នោះទេ។
យោងតាម វចនានុក្រមសម្តេច ជួន ណាត មោទកភាព មានន័យថា ភាវៈនៃសេចក្ដីត្រេកអរចំពោះអ្វីមួយ។ ឧទាហរណ៍ថា៖«ខ្ញុំ ពិតជាមានមោទកភាពណាស់ ដែលបានកើតជាខ្មែរ»។
ប្រជាពលរដ្ឋខ្មែរ បាននិយមប្រើប្រាស់ពាក្យ «មោទនភាព» នៅទូទាំងប្រទេស និងអស់រយៈពេលជាច្រើនសម័យកាលមកហើយ បើទោះបីជាពាក្យនេះ មិនមាននៅក្នុងវចនានុក្រមក៏ដោយ។ ប៉ុន្តែ គប្បីចងចាំថា ពាក្យដែលត្រឹមត្រូវ និងមាននៅក្នុងវចនានុក្រមខ្មែរ គឺ «មោទកភាព»៕
© រក្សាសិទ្ធិដោយ thmeythmey.com