ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រកឃើញហើយទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកកាន់តែឆាប់ចាស់
× ស្បែកមនុស្សយើងគឺជាសរីរាង្គដំបូងគេនៃរាងកាយដែលបង្ហាញឲ្យមនុស្សជុំវិញឃើញអំពីអាការៈនៃភាពចាស់។ ដូច្នេះ កាលណាអ្នកថែរក្សាស្បែក និងសុខភាពទាំងមូលកាន់តែច្រើន អ្នកនឹងអាចទប់ស្កាត់ភាពចាស់របស់ស្បែកបាន។
នៅពេលយើងអាយុកាន់តែច្រើន ស្បែកនឹងមានការផ្លាស់ប្តូរ ជាពិសេសស្រទាប់កូឡាជែនសម្រាប់ទ្រទ្រង់ដល់រចនាសម្ព័ន្ធរបស់ស្បែកទៅជារមួល ហើយក៏ជាអ្នកធ្វើឲ្យមានស្នាមជ្រីវជ្រួញដែរ។ យ៉ាងណាមិញ មានទម្លាប់អាក្រក់មួយចំនួនដែលអ្នកទំនងជាធ្វើវាជារៀងរាល់ថ្ងៃ ហើយក៏បណ្តាលឲ្យស្បែកឆាប់ចាស់ដោយមិនដឹងខ្លួនដែរដូចជា៖
• ប្រើវិធីជម្រះកោសិកាងាប់ៗលើស្បែកច្រើនជ្រុលពេក
• ជក់បារី
• ប្រើប្រាស់ផលិតផលលាងសម្អាតស្បែកដែលមានគ្រោះថ្នាក់ដល់សុខភាពស្បែក
• ចេះតែមិនប្រើក្រែមការពារកម្តៅព្រះអាទិត្យ
• គេងមិនបានគ្រប់គ្រាន់
• ហាត់ប្រាណមិនបានគ្រប់គ្រាន់
• មិនចេះប្រើវិធីគ្រប់គ្រងស្ត្រេស
• មិនលាងសម្អាតគ្រឿងសម្អាងលើស្បែកមុខចេញ ជាពិសេសពេលគេង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com