កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ដែល​លោក Van Gaal ទិញ​ចូល តែ​មិន​ជោគជ័យ ហើយ​ភាគច្រើន​ត្រូវ​ផ្ទេរចេញ​វិញ​
23, Mar 2017 , 9:39 am        
រូបភាព
​ក្នុងសម័យ​កាល​លោក Louis Van Gaal ចូលមក​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ឆ្នាំ​២០១៤ មាន​កីឡាករ​ចំណូល​ថ្មី​សរុប​១៣​រូប ត្រូវបាន​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​នាំ​ចូលមក​ដើម្បី​ពង្រឹង​ក្រុម នៅពេលដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ​ធ្លាក់​ទម្រង់​លេង​យ៉ាងគំហុគ​នោះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​ចំណា​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ ២៥០​លាន​ផោន ប្រហែល​ជាង​៣១២​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​កីឡាករ​ល្បីៗ​ទាំងអស់នោះ​ហាក់​មិនសូវ​ទទួលបាន​ផ្លែផ្កា​នោះឡើយ​។​



​ខ្សែបម្រើ Angel Di Maria ដែល​លោក Van Gaal ទិញ​ពី Real Madrid ក្នុងតម្លៃ​ឯក​ត្ត​កម្ម ៥៩.៧​លាន​ផោន ជាង​៧៤​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ មិនបាន​ជួយ​អ្វី​ជា​ដុំកំភួន​ដល់ Man Utd ឡើយ ហើយ​ការនាំយក​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​កម​កាន់​ទឹកដី Old Trafford ត្រូវបាន​គេ​មើលឃើញថា​ជា​បរាជ័យ​ធំជាងគេ​ក្នុងចំណោម​កីឡាករ​ល្បីៗ​ផ្សេងទៀត​ដែល Van Gaal នាំ​ចូលមក​នោះ​។​

​ខាងក្រោម​នេះ​ជា​កីឡាករ​ទាំ​១៣​រូប ដែល​លោក Louis Van Gaal នាំចូល​កាលពី​លោក​នៅ​ដឹកនាំ ហើយ​កីឡា​ករមួន​ចំនួន​ក្នុងចំណោម​នោះ​ក៏​ត្រូវបាន​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម​ខ្លះ​ហើយ​ដែរ​។​

Ander Herrera ត្រូវបាន​លោក Van Gaal នាំមក​កាន់​ទឹកដី Old Trafford ពី​ក្លិប Athletic Bilbao របស់​អេ​ស្ប៉ា​ញ​ក្នុងតម្លៃ​ផ្ទេ​ជាង​៣៦​លាន​ដុល្លារ​។​


Luke Shaw ដែល​ក្លិប Manchester United ទិ​ញេ​ពី Southampton ក្នុងតម្លៃ ជិត​៣៤​លាន​ដុល្លារ​។​


Marcos Rojo ខ្សែការពារ​សញ្ជាតិ​អា​ហ្ស​ង់​ទីន ផ្លាស់​មក Man Utd ពី​ក្លិប Sporting Lisbon ក្នុងតម្លៃ​ជិត​២០​លាន​ដុល្លារ​។​


Angel Di Maria ខ្សែបម្រើ​ប្រយុទ្ធ​ដែល​ផ្លាស់​ពី Real Madrid មកកាន់ Old Trafford ក្នុងតម្លៃ​ផ្ទេ​ខ្ពស់បំផុត​កាលពី​ឆ្នាំ​២០១៤ ជាង​៧៤​លាន​ដុល្លារ​។​


Daley Blind ខ្សែបម្រើ​ការពារ​របស់​ហូ​ឡង់ ផ្ទេ​ពី Ajax មក Man Utd ក្នុងតម្លៃ​ជាង​១៧​លាន​ដុល្លារ​។​


Victor Valdes ផ្លាស់​ពី Barcelona ដោយ​គ្មាន​តម្លៃ​ខ្លួន​។​


Memphis Depay ផ្ទេ​ពី PSV របស់​ហូ​ឡង់ ក្នុងតម្លៃ​ផ្ទេ​ជាង​៣១​លាន​ដុល្លារ​។​


Matteo Darmian ផ្ទេ​ពី Torino មក Man Utd ក្នុងតម្លៃ​ផ្ទេ​ជិត​១៦​លាន​ដុល្លារ​។​


Bastian Schweinsteiger ផ្លាស់​មក Old Trafford ពី​ក្លិប Bayern Munich ក្នុងតម្លៃ​ផ្ទេ​ជិត​១៨​លាន​ដុល្លារ​។​


Morgan Schneiderlin  ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​ផ្ទេ​ពី Southampton ក្នុងតម្លៃ​ជាង​៣១​លាន​ដុល្លារ​។​


Anthony Martial ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ដែល​លោក Van Gaal ទិញ​មកពី​ក្លិប Monaco ក្នុងតម្លៃ​ជិត​៤៥​លាន​ដុល្លារ​។​


Radamel Falcao ដែល  Man Utd ខ្ចី​ជើង​ពី​ក្លិប Monaco នៃ​លី​ក​កំពូល​បារាំង​។​


Sergio Romero ផ្លាស់​ពី Sampdoria មកកាន់​ទឹកដី Old Trafford ដោយ​គ្មាន​តម្លៃ​ខ្លួន​៕





Tag:
 បាល់ទាត់​
  Manchester United
  Louis Van Gaal
© រក្សាសិទ្ធិដោយ thmeythmey.com