អត្ថបទពាណិជ្ជកម្ម
បុរី ឌឹ ផ្ល​រ៉ា ​សម្ពោធការិយាល័យ​លក់ និងបើក​លក់​​ប្រភេទផ្ទះល្វែង​អាជីវកម្ម​ថ្មី ហ្ស​ប ហោ​ស៍​-​អេ (SH-A) ជាផ្លូវការ
23, Mar 2017 , 10:00 am        
រូបភាព
សំណង់ផ្ទះ​បែប​ស៊ីវីល័យ ត្រូវបាន​គេ​សង្កេតឃើញថាមានការ​រីកចម្រើន​ខ្លាំង គួរឲ្យកត់សម្គាល់ ​ខ​ណៈ​ដែល​តម្រូវការ​របស់​ប្រជាជនកាន់​តែ​​ខ្ពស់ និិងស្រប​ពេលដែលក្រុង​ភ្នំពេញ​ កាន់តែ​ចង្អៀត​។ វិនិយោគិន​សំណង់​គេហដ្ឋាន ចាប់ផ្តើម​ពង្រីក​ទីផ្សារ​សាងសង់ ផ្ទះល្វែង និងវីឡា​ទំនើបៗ​ នៅតាម​ជាយក្រុង ឬក៏​ទីក្រុង​រណប ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅក្នុង​ទីក្រុង។ ​​ម្យ៉ាងទៀតសំណង់​ទាំងនោះ​ នៅ​ជិត​ទីក្រុង ដែល​បង្ក​ភាពងាយស្រួល​ដល់​ការរស់នៅ និងងាយស្រួលសម្រាប់អ្នកដែល​ធ្វើ​នៅក្នុងក្រុង​។​

បុរី ឌឹ ផ្ល​រ៉ា​ នឹងបើកសម្ពោធ​ការិយាល័យ​លក់ និងបើក​លក់​ជា​ផ្លូវការ​ នូវ​ប្រភេទ​ផ្ទះល្វែង​អាជីវកម្ម​ថ្មី ហ្ស​ប ហោ​ស៍​-​អេ (SH-A) របស់ខ្លួន​ ​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខ​ ចាប់ពីម៉ោង​៩​ព្រឹក ដល់​ម៉ោង៥​ល្ងាច ​នៅផ្ទះ​លេខ​១៣ ផ្លូវ​២៦០ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា ​(​ទល់មុខ​ស្ថានទូត​បារាំង​)។ ​បុរី ឌឹ ផ្ល​រ៉ា (Borey The Flora) គឺជា​សំណង់ផ្ទះ បុរី ដ៏​ទំនើប​មួយ ​ធ្លាប់មានការទទួលស្គាល់​ពី​សំណាក់អតិថិជន ទាំង​គុណភាព រចនាប័ទ្ម និង​តម្លៃ។ 



​លើសពី​កម្មវិធី​ដ៏​អស្ចារ្យ​នេះ អតិថិជន​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី នឹង​​មានឱកាស ទទួលបាន​អាំង​ប៉ាវ​ពិសេស​ពី បុរី ទៀតផង​។ ពិសេស​ជាងនេះទៅទៀត សម្រាប់​អតិថិជន ដែល បាន​ចូលរួម​កម្មវិធី​សម្ពោធ ​នឹង​ទទួលបាន​ការផ្តល់ជូន​តម្លៃ​ពិសេស​ដោយ​បញ្ចុះ​ជូន ១ម៉ឺន​ដុល្លារ ពី​តម្លៃ​លក់​លើ​ប្លង់​ភ្លាមៗ​។​



​គួរបញ្ជាក់​​ថា បុរី ឌឹ ផ្ល​រ៉ា ក៏មាន​គម្រោង​ទី​២​របស់ខ្លួនដែរ ​គឺ ឌឹ ផ្ល​រ៉ា វើ ប៊ី​ណា (The Verbena)  ដែរលមាន​ប្រភេទ​ផ្ទះ វីឡា​ភ្លោះ (Twin-B), វីឡា​កូនកាត់ LH-1 (២​ជាន់​), វីឡា​កូនកាត់ LH-2 (៣​ជាន់​), ផ្ទះល្វែង​អាជីវកម្ម Shop House-B ដែល​បានប្រកាស​បើក​លក់ កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៦​ ។ ​​គ្រាន់តែ​ប្រកាស​លក់​ភ្លាម អតិថិជន​ជាច្រើន បានកក់​​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ ព្រោះ​ខ្លាច​ទិញ​មិនទាន់ ដូច​កាលពី​គម្រោង​ទី​១ ។ គម្រោងទី១ ដែលមាន​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​ដ៏​ប្រណិត​ នៃ LH1 និង​LH2 ត្រូវបាន​អតិថិជន ទិញ​ទាំង ១០០ភាគរយ​តែម្តង ដោយ​គ្រាន់តែ​ប្រកាស​ក្នុង​រយៈពេល​ខ្លី​សោះ ដែល​នេះ​បង្ហាញ​ពី​ទំនុក​ចិ​ត្ដ ខ្ពស់​របស់​អតិថិជន​។





​គម្រោង ឌឹ ផ្ល​រ៉ា ជា​គម្រោង​ដ៏​ធំ​មួយ ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃ​ប្រមាណ ២០០​ហិកតា ដែល​នៅ​ចម្ងាយ ប្រមាណ​ជាង ១០​គីឡូម៉ែត្រ ចុះ​ពី​ស្ពាន​ជ្រោយចង្វារ តាមបណ្តោយ​ផ្លូវជាតិ​លេខ ៦​អា ដែលជា​ផ្លូវភ្លោះ​ធំ​បំផុតរបស់​កម្ពុជា ត​ភ្ជាប់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ និងជា​តំបន់​ឆ្លងកាត់ របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ ព្រះវិហារ និង​សៀមរាប។

គម្រោង ឌឹ​ផ្ល​រ៉ា បានផ្តល់​ជូន​អតិថិជន​នូវ​ប្រណិត​ភាព​នៃ​គេហដ្ឋាន ភាព​ងាយស្រួល និង​ទំនុកចិត្ត​ទៅលើ​ការផ្តល់ជូន​ប្លង់រឹង ទីធ្លា​ធំ​ទូលាយ បែងចែក​ចំណតរថយន្ត និងចំណីផ្លូវ​ផ្សេងៗ​ពីគ្នា មាន​សួនច្បារ​សាធារណៈ ក្លិប​ហាត់ប្រាណ ​​អាង​ហែល​ទឹក ​រួម​នឹង​ផ្លូវធំៗ មាន​ទំហំ​រហូតដល់​ទៅ ២០​ម៉ែត្រ ​​ថែមទាំង​មានមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផងដែរ។ ​ទាំងអស់នេះ​ បង្ហាញ​ពី​លក្ខណៈ ទំនើប និងប្រណិត​ភាព ​របស់គម្រោង ឌឹ ផ្ល​រ៉ា​។​







​ទីតាំង​គម្រោង​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ចំណាយពេល​ត្រឹម ១៥​នាទី ពី​ស្ពាន​ជ្រោយចង្វារ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​ព័ត៌មាន​លំអិត ​សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ (010/087) 366 886 / 011 67 67 26 / 011 67 67 38 / 061 77 67 67/ 011 67 67 10 / 087 666 385/ 088 5757 888

​គេហទំព័រ www.boreytheflora.com, ហ្វេ​ស​ប៊ុ​ក www.facebook.com/theflora



( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Borey The Flora
© រក្សាសិទ្ធិដោយ thmeythmey.com