ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិច​និ​ចងាយៗ​ក្នុងការ​កំចាត់​ថ្នាំ​សម្លាប់សត្វ​ល្អិត​លើ​បន្លែ និង​ផ្លែឈើ​
24, Mar 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន បន្លែ និង​ផ្លែឈើ​ដែល​អ្នកទិញ​ពី​ទីផ្សា តែង​ពោរពេញ​ទៅដោយ​ថ្នាំ​សម្លាប់​សត្វល្អិត​។ យ៉ាងណាមិញ យើង​ក៏​មិនបាន​ដឹងថា​មាន​វត្តមាន​របស់​វា​ដែរ ហើយក៏​បាន​ញ៉ាំ​ដោយ​មិនដឹង​ខ្លួន​ទៀត​។​



​ដូច្នេះ​ខ្ញុំ​សូម​ណែ​នាំនូវ​គន្លឹះ​ងាយៗ​ដែល​អាច​លាងជម្រះ​ថ្នាំ​សម្លាប់សត្វ​ល្អ​លើ​ចំណីអាហារ ដើម្បី​ឲ្យ​ការទទួល​ទាន​កាន់​តែមាន​សុវត្ថិភាព ដូចជា​៖

•    ចូរ​លាង​សម្អាត​អាហារ​ទាំងនោះ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​មុននឹង​ទទួលទាន​
•    ជ្រ​លួ​ក​ត្រាំ​បន្លែ និង​ផ្លែឈើ​ទាំងអស់​ក្នុង​ទឹកអំបិល​ដែលមាន​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹក​មួយ​ចានគោម​ធំ​
•    ទឹក​ដែល​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​គួរតែ​លាយ​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ​ផង​
•    ចូរ​ចិត​សម្បក​ចេញ​ជានិច្ច​មុននឹង​ទទួលទាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com