ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការដែល​បញ្ជាក់ថា អ្នកត្រូវការ​ជាតិ​ស័​ង្ក​សី​កាន់តែច្រើន​ទៀត​
24, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​ហាក់បីដូច​ជាមាន​អារម្មណ៍​ថា ឧស្សាហ៍​មាន​ជំងឺ​ផ្តាសាយ​ដែរ​ទេ​? តើ​អ្នក​តែង​ចេះតែរ​ត់ទៅ​បន្ទប់ទឹក ​ដើម្បី​បន្ទោបង់​រាកដែរ​ទេ​? តើ​អ្នក​កំពុងតែ​សាំ​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​កើតមុន​ដែរ​ទេ​?



​បើសិនជា​ចម្លើយ​សុទ្ធតែ មែន នោះ មានន័យថា អ្នក​កំពុង​តែមាន​បញ្ហា​កង្វះ​ជាតិ​ស័​ង្កសី​ក្នុង​ខ្លួន​ហើយ​។​ ​ដោយសារតែ​ជាតិ​ស័​ង្ក​សី គឺជា​អ្វីដែល​កោសិកា​ទាំងអស់​ក្នុង​រាងកាយ​ ត្រូវការ​ដើម្បី​ធ្វើការ​កាន់តែ​ល្អ​នោះ ដូច្នេះ​​កង្វះ​វត្តមាន​របស់​វា ឬ​មិន​គ្រប់គ្រាន់អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​។​

​បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​មួយ ​ឬ​ច្រើន​ ដូចខាងក្រោម​នេះ​មែន វា​ប្រហែលជា​បញ្ជាក់ថា រាងកាយ​មិនមាន​ជាតិ​ស័​ង្កសី​គ្រប់គ្រាន់​ទេ​៖

•    មានការ​រលាក​លើ​ស្បែក​ច្រើន​ប្រភេទ ជាពិសេស​ហើម​សន្លាក់​
•    កើតមុន​លើ​ស្បែក​ច្រើន​
•    មាន​បញ្ហា​ច្រើន​លើ​ស្បែក​
•    ជ្រុះ​សក់​
•    រាករូស​
•    គេង​មិន​លក់​
•    ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

​ដើម្បី​រាងកាយ​ទទួលបាន​ជាតិ​ស័​ង្កសីគ្រប់គ្រាន់​ឡើងវិញ យក​ល្អ​គួរតែ​បញ្ចូល​អាហារ​ខាងក្រោម​នេះ​ ក្នុង​របប​អាហារ​អ្នក​ទៅ​៖

•    អាហារ​សមុទ្រ​
•    សាច់​សុទ្ធ​
•    គ្រាប់​ផ្លែឈើ​
•    ផ្សិត​
•    សូកូឡា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com