ពីនេះ ពីនោះ
តោះ! បន្ថយអាន facebook បង្កើនអានសៀវភៅវិញ
23, Mar 2017 , 11:48 am        
រូបភាព
រូបភាព ៖ អង្គការស៊ីប៉ា
រូបភាព ៖ អង្គការស៊ីប៉ា
ដោយ: ថ្មីៗ

​កំណាព្យ​បទ ពាក្យ​៦
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​



-​ក-ខ ស្រៈ​​ I- ា   ​    ​ទៅ​សាលា​តាំងពីក្មេង​
​ប្រឹង​ហាត់​បញ្ចេញ​សំ​ឡេ​ង​    ​លោតកញ្ឆេង​សរសេរ​បាន​។​

-​ប្រឹង​ទន្ទេញ​ឡើង​ចាំមាត់​    ​មិន​ឲ្យ​ភ្លាត់​ពី​លំ​អាន​
​សូរស័ព្ទ​តាំងពី​បុរាណ​    ​ដែល​លោក​បាន​ចងក្រង​ហើយ​។​

-​ចេះ​អាន​ហើយ​ខ្លះ​ក៏​ប្តូរ​    ​ខ្លះ​ស្រែកថ្ងូរ​គ្មាន​ពេល​ឡើយ​
​ខ្លះ​ធ្វើ​ឬ​ក​បែប​កន្តើយ​              ថា​ចាស់​ហើយ​អាន​ធ្វើ​អី​។​

-​ខ្លះ​ថា​អញ​ចេះ​ច្រើនណាស់​    ​បួស​រៀន​ច្បាស់​ធម៌​បាលី​
​ទោះ​ប្រឹង​អាន​គ្មានអ្វី​ថ្មី​    ​ស្តាប់​តន្ត្រី​ប្រសើរ​ជាង​។​

-​ខ្លះ​អាន​ថា​មិន​ទំនេរ​    ​    ​តែ​ប្រឹង​រេ​Chat​នឹង​នាង​
Bigo Live  style កាច់រាង​    ​ឈរ​ក្បែរ​ពាង​ក៏​live​ដែរ​។​

-​វីវក់​នឹង​លេង​Facebook​    ​មិនដែល​ទុក​សៀវភៅ​ក្បែរ​
​ទាំង​ក្មេង​ចាស់​ក្រុង​ដូច​ស្រែ​    ​នេះ​រឿង​ខ្មែរ​យើង​ភាគច្រើន​។​

-​ដល់ពេល​យើង​ចាប់ផ្តើម​អាន ព្រោះ​អំ​ណាន​នាំ​ឲ្យ​កើន​
​គិត​ធ្វើការ​រីកចម្រើន​    ​     អាន​បង្កើន​ភាព​សុខដុម​។​

© រក្សាសិទ្ធិដោយ thmeythmey.com