ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សាលា​រចនា មរតក​១០០​ឆ្នាំ​នៃ​សិល្បៈ និង​វប្បធម៌​ខ្មែរ​
24, Mar 2017 , 9:59 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ សាលា​រចនា មាន​អាយុកាល​១០០​ឆ្នាំ​ហើយ​។ សាលា​រចនា ដែល​បាន​ក្លាយជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នា​អំឡុង​ឆ្នាំ​១៩៦៥​នោះ បាន​បន្សល់ទុក​នូវ​មរតក​នៃ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ជាច្រើន​ដល់​ក្មេងជំនាន់ក្រោយ​។ ក្នុងពេល​ឆាប់ៗ​ខាងមុខ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា នឹងត្រូវ​ពង្រីក​ជា​សារមន្ទីរ​ជាតិ ហើយ​សាលា​រចនា​ចាស់​នេះ នឹង​ប្តូរ​ទីតាំង​ទៅ​តំបន់​ជ្រោយចង្វារ ដើម្បី​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។ រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក ដើម្បី​សង់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា​ថ្មី ដោយ​រក្សា​នូវ​រចនាប័ទ្ម និង​អត្តសញ្ញាណ​វប្បធម៌​បែប​ខ្មែរ​នៅ​ដដែល​។ សូម​ស្វែងយល់​ពី​ប្រវត្តិ​ខ្លះៗ​នៃ​សាលា​រចនា និង​ទស្សនា​ទិដ្ឋភាព​មួយចំនួន ដូចតទៅ​៖


 

© រក្សាសិទ្ធិដោយ thmeythmey.com