៧​កន្លែង​នៃ​ផ្ទៃមុខ អាច​បញ្ជាក់​អំពី​សុខភាព​អ្នក​បាន
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
៧​កន្លែង​នៃ​ផ្ទៃមុខ អាច​បញ្ជាក់​អំពី​សុខភាព​អ្នក​បាន
24, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្ទៃមុខ​របស់​យើង​អាច​បង្ហាញ​អំពី​អារម្មណ៍ ប៉ុន្តែ​មិន​ទាំងអស់​នោះទេ​។ យ៉ាងណាមិញ គ្រាន់តែ​យើង​សម្លឹងមើល​ទឹកមុខ​ក៏​អាច​បញ្ជាក់​អំពី​សុខភាព​បានដែរ​។ ខាងក្រោម​នេះ​គឺជា​កន្លែង​លើ​ផ្ទៃមុខ ដែល​អាច​បញ្ជាក់​យ៉ាងច្បាស់​អំពី​សុខភាព​អ្នក​បាន​៖



​ក្រោម​ភ្នែក​

​ការដែល​មាន​ថ្នក់​ពាក់កណ្តាល​ព្រះ​ច័ន្ទ​នៅក្រោម​ភ្នែក​គឺជា​ទំនាក់ទំនង​មួយ​នៃ​តម្រងនោម និង​ថ្លើម​។ ការដែល​មើលឃើញ​ពណ៌​ខៀវ​ព្រឿងៗ​ក្រោម​ភ្នែក មានន័យថា ក្នុង​ខ្លួន​កំពុងតែ​ខ្វះ​ជាតិ​ទឹក​ហើយ​។ រឿងនេះ​អាច​ដោយសារតែ​អ្នកធ្វើការ​ច្រើនពេក និង​ញ៉ាំ​កាហ្វេ​ច្រើនពេក​។ បើសិនជា​វា​មាន​ពណ៌​ត្នោត​វិញ បញ្ជាក់ថា ថ្លើម​ធ្វើការ​ច្រើនពេក​ដោយសារតែ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​។​

​ភ្នែក​
​ការ​ដែលមាន​ចំណុច​ខ្មៅ ឬ​ពណ៌​ត្នោត​នៅ​ភ្នែក អាច​បញ្ជាក់ថា មុខងារ​តម្រងនោម​កំពុងតែ​ចុះខ្សោយ​ហើយ​។ តែ​បើសិនជា​ប្រហោង​ភ្នែក​ទៅជា​ក្រហម អាច​មានន័យថា អ្នក​កំពុងតែ​ឈឺ​ខ្នង​ហើយ​។​

​ច្រមុះ​
​ការដែល​មាន​ស្លេ​ស្ត​ក្នុង​សួត​អាច​នឹងធ្វើ​ឲ្យ​រន្ធ​ច្រមុះ​ទៅជា​ក្រហម និង​ហើម​បាន​។ វា​អាច​ដោយសារតែ​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ឬ​មាន​ជំងឺ​។ បើសិនជា​ភាព​ស្ងួត​ធ្វើ​ឲ្យ​ស្លេ​ស្ត​ឡើង​ច្រើន វា​អាចជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​នៅ​សួត​ហើយ​ជាពិសេស​ជំងឺ​រលាក​សួត​តែម្តង​។​

​ស្បែក​

​ការដែល​ស្បែក​ទៅជា​ពណ៌​បៃតង វា​ច្រើនតែ​ទាក់ទង​នឹង​មុខងារ​ថ្លើម​ចុះខ្សោយ​។ នៅពេល​ទៅជា​ក្រហម​ខ្លាំង វា​ទំនងជា​ទាក់ទង​នឹង​ជំងឺ​បេះដូង ឬ​លើស​សម្ពាធ​ឈាម​ជាដើម​។ តែបើ​ស្បែ​កស​ស្លេក​វិញ មានន័យថា សួត​ធ្វើការ​មិ​ប​នា​ន​ល្អ​ទេ ហើយ​បើ​ស្បែក​ខ្មៅ​ងងឹត​វិញ នោះ​វា​ទាក់ទង​នឹង​មុខងារ​តម្រងនោម​ខ្សោយ​ដែរ​។​

​ថ្ពាល​
​ការកើត​មុន​នៅលើ​ថ្ពាល​ខាងលើ​ប្រហែលជា​សញ្ញា​មួយ​នៃ​បញ្ហា​នៅលើ​សួត ឬ​ប្រហោង​ឆ្អឹង​នៅមុខ​ហើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​កើតមុន​នៅ​ថ្ពាល​ផ្នែក​ខាងក្រោម​វិញ វា​អាចទាក់ទង​នឹង​ការ​រលាក​ធ្មេញ ឬ​អ​ញ្ជា​ញ​។​

​បបូរមាត់​
​មាត់​មាន​ទំនាក់ទំនង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ បើសិនជា​បបូរមាត់​ខាងក្រោម​សំញេញ​ចេញមក​ខាងក្រៅ​ពេក វា​អាចទាក់ទង​នឹង​ពោះវៀនធំ​ធ្វើ​ចលនា​យឺត​។ បបូរមាត់​ដែល​ក្រហម និង​ប្រេះ​អាច​បញ្ជាក់ថា មានការ​រលាក​ក្រពះ​។ បើសិនជា​បបូរមាត់​ទៅ​ជា​ពណ៌​ខ្មៅ មានន័យថា អណ្តើក និង​តម្រងនោម​ធ្វើការ​មិនបាន​ល្អ​ទេ​។​

​ចង្កា​

​ការដែល​អតុល្យភាព​អ័រម៉ូន និង​ឈាម​អាច​បណ្តាល​ឲ្យ​កើតមុន​នៅលើ​ចង្កា​។ វា​ក៏​មិនមែនជា​រឿង​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ដែលថា តំបន់​មួយ​នេះ​មាន​ទំនាក់ទំនង​នឹង​ស្បូន និង​ក្រពេញ​អូ​វ៉ែ​របស់​ស្ត្រី​។ ការដែល​ស្បែ​កនៅ​កន្លែង​នេះ​ស្ងួត និង​ប្រះ​បែក​ស្រកា ក៏​មានន័យថា មាន​បញ្ហា​លើ​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។​

​យក​ល្អ​គួរតែ​យកចិត្តទុកដាក់​លើ​ផ្ទៃមុខ​ឲ្យ​បាន​ដូចគ្នា​នឹង​កន្លែង​ផ្សេងៗ​នៃ​រាងកាយ​ផង ព្រោះ​អ្នកនឹង​មើលឃើញ​ដូចគ្នា​នៅពេល​មាន​អ្វីៗ​ប្រែប្រួល​។ ចូរ​យកចិត្តទុកដាក់ និង​ចាត់ទុក​វា​ជា​កញ្ចក់​បញ្ជាក់​អំពី​បញ្ហា​សុខភាព​របស់​អ្នកផង​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម