បើ​កូន​អ្នកចេះ​លេងភ្លេង ខួរក្បាល​របស់គេ នឹង​ខុសប្លែក​ពី​ក្មេង​ដទៃ​! ខុស​អ្វី​ខ្លះទៅ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បើ​កូន​អ្នកចេះ​លេងភ្លេង ខួរក្បាល​របស់គេ នឹង​ខុសប្លែក​ពី​ក្មេង​ដទៃ​! ខុស​អ្វី​ខ្លះទៅ​?
24, Mar 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នកមាន​ដឹង​ទេ​ថា ហេតុអ្វី​សាលា​កូនក្មេង​ល្បី តែង​ដាក់​ម៉ោង​រៀន​ភ្លេង ឲ្យ​កុមារ​ហ្វឹកហាត់​ជាប្រចាំ​? វា​មិនមែន​គ្រាន់តែ​ដើម្បី​បន្ធូរ​អារម្មណ៍​នោះ ប៉ុន្តែ វា​ពិត​ជាមាន​មូលហេតុ​ដ៏​ជាក់លាក់ និង​អស្ចារ្យ​មួយចំនួន​។​


 
១. ការរៀន​លេង​ឧបករណ៍​ភ្លេង ជួយ​ឲ្យ​ខួរក្បាល​របស់គេ​លូតលាស់​បានល្អ​

​ការសិក្សា​បានបង្ហាញ​ថា ការរៀន​ភ្លេង នឹង​ជួយ​ឲ្យ​ខួរក្បាល​របស់​កុមារ រីកលូតលាស់​លឿន និង​ល្អ​ជាង​ក្មេង​ដទៃ​។ វា​ជួយ​ឲ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​បង្កើន​ការចងចាំ​។​

២. ភ្លេង មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ខួរក្បាល​

​ពេលខ្លះ អ្នកភ្លេង​អាច​យល់ចិត្ត​គ្នា ឬ​ដឹង​អារម្មណ៍​អ្នកលេង​ភ្លេង​ដូចគ្នា ដោយ​គ្រាន់តែ​ស្តាប់​ចង្វាក់ភ្លេង ដែល​គេ​កំពុង​លេង​ប៉ុណ្ណោះ ដែល​នោះ​បញ្ជាក់ថា ភ្លេង និង​ខួរក្បាល មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ល្អ​។​

៣. បំបាត់​ភាព​តានតឹង​

​ការលេង​ភ្លេង អាចធ្វើ​ឲ្យ​ខួរក្បាល​ធូរស្រាល ហើយ​បាត់​ទុក្ខ​កង្វល់​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម