សញ្ញា​ទាំងនេះ​បញ្ជាក់ថា អ្នក​កំពុង​តែមាន​គ្រួស​ក្នុង​តម្រងនោម​ហើយ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សញ្ញា​ទាំងនេះ​បញ្ជាក់ថា អ្នក​កំពុង​តែមាន​គ្រួស​ក្នុង​តម្រងនោម​ហើយ​
25, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​គ្រួស​ក្នុង​តម្រងនោម​គឺ​វា​អាច​ស្ថិតក្នុង​កន្លែង​ណាមួយ​នៃ​តម្រងនោម​របស់​យើង ហើយក៏​មិន​ប្រាកដថា​បង្ក​ជាការ​ឈឺចាប់​អ្វី​ដែរ​។​



​ប៉ុន្តែ​នៅពេល​វា​ធ្វើដំណើរ ឬ​អណ្តែត​ចេញពី​បំពង់​តម្រងនោម ឬ​ផ្លូវទឹក​ម៉ូ​ត្រ (​បំពង់​បង្ហូរ​ទឹកនោម​ពី​តម្រងនោម​ទៅ​ប្លោកនោម បង្ហួរនោម​) ចលនា​មួយ​នេះ​អាច​បង្ក​ជា​អាកា​រៈ​៖

•    គ្មាន​អាកា​រៈ​អ្វី​ទាំងអស់​បើសិនជា​គ្រួស​នេះ​តូច​
•    ឈឺចាប់​ខ្លាំងក្លា និង​ភ្លាមៗ ដែល​ការឈឺចាប់​នេះ​ដូច​ទឹករលក​
•    គ្រួស​ប្រហែលជា​បង្ក​ជាការ​ឈឺចាប់​ខ្លាំង​នៅ​ខ្នង ក្រោម​ឆ្អឹងជំនី ពោះ​ផ្នែក​ខាងក្រោម គ្រលាន ឬ​ប្រដាប់ភេទ​
•    ក្អួត និង​ចង្អោ​
•    ឈាម​ក្នុង​ទឹកនោម ដែល​អាច​គិតថា គ្រួស​នេះ​ស្ថិតក្នុង​តម្រងនោម ហើយ​ធ្លាក់​ចូលក្នុង​បំពង់​បង្ហូរ​ទឹកនោម​ចេញពី​តម្រងនោម​ទៅ​ប្លោកនោម​
•    នោម​ញឹក និង​នោម​ឈឺ ដែល​វា​ប្រហែលជា​កើតឡើង​បាន​នៅពេលដែល​គ្រួស​នេះ​ស្ថិតក្នុង​បំពង់​បង្ហូរ​ទឹកនោម​ចេញពី​តម្រងនោម​ទៅ​ប្លោកនោម ឬ​ក្រោយពេល​គ្រួស​ធ្លាក់​ចូលក្នុង​ប្លោកនោម​រួច​។​
•    ទឹកនោម​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ត្នោត​
•    ទឹក​នោ​ម​មាន​ពណ៌​ល្អក ឬ​ក្លិនស្អុយ​
•    ក្តៅខ្លួន​និង​គ្រុន​បើសិន​ជាមាន​ការបង្ក​រោគ​ក្នុង​ខ្លួន​។​

​ការឈឺចាប់​ដែល​បណ្តាលមកពី​គ្រួស​ក្នុង​តម្រងនោម​ប្រហែលជា​អាច​ផ្លាស់ប្តូរ​ទៅតាម​ទីតាំង​ខុសៗ​គ្នា​របស់​គ្រួស​តាំងនៅ ឬ​អាច​នឹង​ឈឺ​កាន់តែខ្លាំង​នៅពេល​វា​ធ្វើដំណើរ ឬ​អណ្តែត​ទៅ​កន្លែង​ណាមួយ​នៃ​ផ្លូវទឹក​ម៉ូ​ត្រ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com