ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លី ម៉េង ដើរលក់វត្ថុអនុស្សាវរីយ៍នៅអង្គរចេះភាសា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ កូរ៉េ...
24, Mar 2017 ,
9:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ លី ម៉េង គឺជាកុមារាម្នាក់ក្នុងចំណោមកុមារច្រើនទៀត ដែលដើរលក់វត្ថុអនុស្សាវរីយ៍ក្នុងប្រាសាទអង្គរវត្ត។ រៀងរាល់ព្រឹក លី ម៉េង តែងក្រោកពីព្រលឹមស្រាងៗ ដើម្បីដើរលក់វត្ថុអនុស្សាវរីយ៍។ ដោយសារភ្ញៀវទេសចរមានច្រើនជនជាតិ ដូច្នេះ លី ម៉េង ក៏ត្រូវតែចេះភាសាទាំងនោះ ដើម្បីងាយស្រួលទំនាក់ទំនងផងដែរ។ លី ម៉េង ចេះភាសាដូចជា ចិន អង់គ្លេស បារាំង ជប៉ុន ថៃ និងកូរ៉េ។ល។
មាឌល្អិត សម្បុរស្រអែម លី ម៉េង ដើរលក់វត្ថុអនុស្សាវរីយ៍នៅអង្គររយៈពេល៧ឆ្នាំមកហើយ។ រៀងរាល់ព្រឹកព្រលឹម លី ម៉េង តែងស្ពាយកន្ត្រង ឫកាបូបតូចជាប់ខ្លួន ដែលផ្ទុកសម្ភារ ដើរសំដៅរកភ្ញៀវឲ្យជួយទិញ។ ជាក្មេងរួសរាយម្នាក់ លី ម៉េង អាចប្រើភាសាបរទេសបានប្រមាណ ៥ទៅ៦ភាសា។ យ៉ាងណា ភាសាដែល លី ម៉េង ប្រើសម្រាប់ដោះដូរការលក់ដូររបស់គេ តែបន្តិចបន្តួចប៉ុណ្ណោះ។ គេត្រូវបានអ្នកសារព័ត៌មានឲ្យនិយាយភាសាបរទេស ដែលគេអាចទំនាក់ទំនងបាន។ មិនបង្អង់យូរ លី ម៉េង ចាប់ផ្តើមនិយាយដំបូងជាភាសាអង់គ្លេស បន្ទាប់មកបារាំង ចិន ជប៉ុន កូរ៉េ និងថៃ តែបានខ្លីៗ ជាភាសាហៅភ្ញៀវឲ្យជួយទិញសម្ភារខ្លួន។
នៅឆ្នាំនេះ លី ម៉េង មានអាយុ១៣ឆ្នាំហើយ។ លី ម៉េង ផ្តើមលក់នៅអង្គរ ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង ៦កន្លះ។ ផុតពីនេះ លី ម៉េង ត្រូវប្រញាប់ទៅផ្ទះវិញដើម្បីរៀបចំខ្លួនទៅសាលារៀន។ ក្នុងមួយថ្ងៃ លី ម៉េង លក់វត្ថុអនុស្សាវរីយ៍បានពី៥ដុល្លារ ទៅ១៥ ដុល្លារ ទៅតាមថ្ងៃតាមពេល។ ថវិកាទាំងនេះ លី ម៉េង យកទៅឲ្យគ្រួសារ និងមួយផ្នែកតូចយកទៅផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។
ពេលជួបសម្ភាស លី ម៉េង នៅថ្ងៃទី២១ មីនា ជាពេលវេលាដែលភ្ញៀវទេសចរមកទស្សនាថ្ងៃរះច្រើនជាសព្វដង។ លី ម៉េង កំពុងសន្ទនាជាមួយទេសចរម្នាក់ ដែលគាត់ជាអាណិកជន និងចេះនិយាយភាសាមិនសូវច្បាស់។ លី ម៉េង កំពុងបញ្ចុះបញ្ចូលស្ត្រីខាងលើឲ្យជួយទិញរបស់របរខ្លួនជាភាសាអង់គ្លេស។ គេបានហុច ប៉ូស្កាល់ កន្ត្រៃកាត់ក្រចក និងសៀវភៅប្រវត្តិសាស្ត្រ...ទៅស្ត្រីវ័យប្រមាណជាង ៣០ម្នាក់នោះ។
ស្ត្រីភ្ញៀវទេសចរនោះ ហាក់ពេញចិត្តនឹង លី ម៉េង ជាខ្លាំង។ ពួកគេបានសន្ទនាគ្នាជាភាសាបរទេសលាយខ្មែរ និងលេចលាយសំណើចខ្លះៗ ចេញពីស្ត្រីទេសចរនោះ។ ក្រោយសន្ទនា និងសួរពីតម្លៃរួចមក ស្ត្រីជាអាណិកជនម្នាក់នោះ បានជួយ លី ម៉េង ទិញសម្ភារមួយចំនួនធំ ដែលរួមមានប៉ូស្កាល់ សៀវភៅ និងកន្ត្រៃកាត់ក្រចក។ល។
លី ម៉េង បានបង្ហាញទឹកមុខសប្បាយរីករាយ ពេលបានភ្ញៀវជួយទិញសម្ភារគេច្រើនបែបនេះ។ លី ម៉េង និយាយដោយទឹកមុខរីករាយថា៖« ខ្ញុំទិញឥវ៉ាន់ពីអ្នកនៅតូបជិតស្រះ (និយាយបណ្តើរ ដៃចង្អុលទៅស្រះស្រី ដែលស្ថិតនៅខាងជើងមុខប្រាសាទអង្គរវត្ត) ខ្ញុំចំណេញគួរតិចតួចដែរបង»។
ដោយពេលវេលាខ្លី និងដល់ម៉ោងទៅសាលាល្មម លី ម៉េង មិនបាននៅសន្ទនាតទៀតទេ ហើយក៏មិនទាន់ទាំងបានឆ្លើយសំណួរអ្នកសម្ភាស អំពីការសិក្សា ស្ថានភាពគ្រួសារ និងគោលបំណងទៅអនាគតខ្លួនដែរ គេគ្រាន់តែបញ្ជាក់ខ្លីថា មានបងប្អូន៤នាក់ ហើយក៏រត់បាត់ទៅ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
លី ម៉េង
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម