ការសរសេរ គឺ «​តុ​» តែ​ពលរដ្ឋ​ខ្មែរ​ទូទៅ បែរជា​អាន​ថា «​តុ​ក​» ទៅវិញ​
ពីនេះ ពីនោះ / មិនយល់...!
ការសរសេរ គឺ «​តុ​» តែ​ពលរដ្ឋ​ខ្មែរ​ទូទៅ បែរជា​អាន​ថា «​តុ​ក​» ទៅវិញ​
25, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​តុ​ក​» មិនមាន​នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត នោះទេ​។ ពាក្យ​ដែល​ត្រឹមត្រូវ គឺ «​តុ​»​។



​វចនានុក្រម​សម្តេច ជួន ណាត ពន្យល់ថា «​តុ​» គឺជា​ប្រដាប់​មាន​ជើង​សម្រាប់​ទ្រ អ្វីមួយ​។ ឧទាហរណ៍​ថា តុ​សរសេរ​។
​ទោះជា​ពាក្យ «​តុ​» ជា​ពាក្យ​ដែល​ត្រឹមត្រូវ និង​មាននៅ​ក្នុង​វចនានុក្រម​សម្តេច ជួន ណាត ក៏ពិតមែន ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​ទូទៅ មិនសូវ​និយាយ​នោះទេ​។ ប្រជាពលរដ្ឋ​ខ្មែរ បែរជា​ធ្លាប់មាត់​និយាយថា «​តុ​ក​» ទៅវិញ​។

​នៅមាន​ពាក្យ​ផ្សេងទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ និយាយ ខុសពី​ការសរសេរ ដូចជា​ពាក្យ «​ឧទ្ធរណ៍ ជាដើម​។ ប្រជាពលរដ្ឋ​ខ្មែរ មិន​និយាយ​ពាក្យ «​ឧទ្ធរណ៍​» ថា «​អ៊ុត​-​ធ​» ទេ តែ​បែរជា និយាយថា «​អ៊ុត​-​ទ​» ទៅវិញ​។
​ដើម្បី​រក្សា​តម្លៃ​អក្សរសាស្ត្រ​ជាតិ ឲ្យ​គង់វង្ស ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប គប្បី​ប្តូរ​ពី​ទម្លាប់​ក្នុងការ​និយាយ​ពាក្យ​ដែល​ខុសឆ្គង ឲ្យ​ទៅជា​ត្រឹមត្រូវ ឡើងវិញ​៕


Tag:
 តុ​
© រក្សាសិទ្ធិដោយ thmeythmey.com