ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការលាង​សម្អាត​ដប​ទឹកដោះគោ​ទារក គួរតែ​...
03, Feb 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ជា​ទារក​តូចៗ​ពិតជា​ប្រឈម​ខ្ពស់​ណាស់​នឹង​ការបង្ក​រោគ ដូច្នេះ​របៀប​នៃ​ការលាង​សម្អាត​កំប៉ុង​ទឹកដោះគោ​របស់​ពួកគេ​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​បានល្អ និង​ស្អាត​ផង​ទើប​អាច​ចៀសវាង​ការបង្ក​រោគ​លើ​ពួកគេ​បាន​។ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​នៅពេល​លាង​សម្អាត​ដប​ទឹកដោះគោ​របស់​ទារក​៖



​ចូរ​ទុកដាក់ ដប​ទឹកដោះគោ គ្រប់​ដប ក្បាល​ដប និង​សម្ភារៈ​ពាក់ព័ន្ធ​ក្នុង​កន្លែង​ដែល​ស្អាត និង​ក្តៅ ជាពិសេស​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកសាប៊ូ​គ្រប់ពេល​ប្រើប្រាស់​រួច​។​
​ចូរ​ប្រើ​ច្រាស់​ពិសេស​សម្រាប់​លាង​ដប​ទឹកដោះគោ​ពី​ខាងក្នុង និង​ខាងក្រៅ​គ្រប់​ដប​ទាំងអស់ បន្ទាប់មក ចូរ​ប្រើ​ទឹក​លាងជម្រះ​ឡើងវិញ​។​
​ចូរ​លាង​ក្បាល​ដប​ជាមួយនឹង​ច្រាស់​ពិសេស និង​ប្រាកដថា អ្នក​បាន​ស្រុះទឹកក្តៅ​សម្លាប់​មេរោគ និង​ជម្រះ​ស្នាម​ប្រឡាក់​ទឹកដោះគោ​ស្អាត​ហើយ​។​
​ក្រោយពី​លាង​សម្អាត​រួច ចូរ​ទុក​ដប​ទាំងនោះ​ឲ្យ​ស្ងួត​ក្នុង​កន្លែង​ពិសេស​របស់​វា​។​
​ចូរ​ប្រាកដថា អ្នកមាន​ដប​ទឹកដោះគោ​ច្រើន​សម្រាប់​ប្រើ​ឆ្លាសគ្នា ព្រោះ​ដប​ទឹកដោះគោ​ដែល​ប្រើ​រួចហើយ មិនគួរណា​ប្រើ​ម្តង​ទៀតឡើយ​បើសិនជា​មិនបាន​លាង​សម្អាត​ជាមួយ​សាប៊ូ និង​ស្រុះទឹកក្តៅ​រួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com