មហា​ត្មៈ​គ​ន្ធី ថា បាប​សង្គម​មាន​៧​យ៉ាង
ពីនេះ ពីនោះ / មិនយល់...!
មហា​ត្មៈ​គ​ន្ធី ថា បាប​សង្គម​មាន​៧​យ៉ាង
12, Aug 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក មហា​ត្មៈ​គ​ន្ធី (Mahatma Gandhi) គឺជា​មេដឹកនាំ​មនោគមវិជ្ជា​អហិង្សា​ដ៏​មាន​ប្រជាប្រិយភាព​របស់​ឥណ្ឌា​ក្នុង​សតវត្ស​ទី​១៩ ។ លោក គឺជា​វីរបុរស​របស់​ឥណ្ឌា ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ឲ្យ​ប្រជាជន និង​ប្រទេស​ឥណ្ឌា ឲ្យ​រួចផុត​ការគ្រប់គ្រង​របស់​អាណា​និគម​ចក្រភព​អង់គ្លេស ដោយ​ប្រើប្រាស់​គោលការណ៍​អហិង្សា​។ ក្នុងចំណោម​ទ្រឹស្តី​ជាច្រើន ដែល​លោក​បាន​បន្សល់ទុក មាន​ទ្រឹស្តី​មួយ​ដ៏​សំខាន់ នោះ គឺ​ទ្រឹស្តី​បាប​សង្គម​ទាំង​៧ ។  តើ​បាប​សង្គម​ទាំង​៧​មាន​អ្វីខ្លះ​?


 

១) ការ​មាន​ទ្រព្យធន ដោយ​មិនចាំបាច់​ធ្វើ​ការងារ​(​ទ្រព្យ​បានមកពី​អំពើ​ខុសច្បាប់​ទាំងឡាយ​)  
២) ការសប្បាយ​ដោយ​គ្មាន​មនសិការ​
៣) ការ​មានចំណេះ​វិជ្ជា តែ​គ្មាន​ចរិយា​ល្អ​
៤) ជំនួញ​គ្មាន​សីលធម៌​
៥) វិទ្យាសាស្ត្រ​ដែល​គ្មាន​មនុស្សធម៌​
៦) ការធ្វើ​នយោបាយ ដោយ​គ្មាន​គោលការណ៍​
៧) ការជឿ​សាសនា តែ​មិន​មានការ​គោរពបូជា  
    
​ប្រភព​៖ «​តម្រា​គតិបណ្ឌិត​» រៀបរៀង​ដោយ ស៊ិន សុវណ្ណ​និ         


Tag:
 មហា​ត្មៈ​គ​ន្ធី​
  បាប​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com