ពីនេះ ពីនោះ
មហាជន​ក្លាយជា​ឆ្មាំ​តាមដាន​បក្ស​ក្នុង និង​ក្រៅ​រដ្ឋាភិបាល​…
26, Mar 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ពេលមុន ប្រសិនបើ​គេ​និយាយ​ពី Check balance ជាមួយ​រដ្ឋាភិបាល គេ​ច្រើន​និយាយ​តែ​ពី​អំណាច​របស់​រដ្ឋសភា តុលាការ សារព័ត៌មាន ឬ​បក្សប្រឆាំង​(​បក្ស​ក្រៅ​រដ្ឋាភិបាល​)​។ តែ​នៅពេលនេះ អំណាច​របស់​មហាជន​ហាក់បីដូចជា​ងើបឡើង​តតាំង តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​លើ​បញ្ហា​អ្វីមួយ​។ ហើយ​ការតស៊ូ​មតិ​នោះ​ទៀតសោត មហាជន​បានធ្វើ​ឡើង​តាមរយៈ​បណ្តាញ​សង្គម​។ បើ​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្តែង​មួយផ្នែក​ណាមួយ​នោះ មហាជន​បាន និង​កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លើ​ចំណុច​ណា​ដែល​រដ្ឋាភិបាល​មិនបាន​សម្រេច​តាម​ទិសដៅ​របស់ខ្លួន​។ ដើម្បី​ឲ្យ​គេច​ផុតពី​ការរិះគន់​របស់​មហាជន រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ដោះស្រាយ​ជា​បណ្តើរៗ​នូវ​អ្វី​ដែលជា​តម្រូវការ​រប​ស់​មហាជន​៕




© រក្សាសិទ្ធិដោយ thmeythmey.com