ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ដំរីព្រៃ១១ក្បាលដែលធ្លាក់រណ្តៅនៅមណ្ឌលគិរី ត្រូវបានជួយសង្គ្រោះអស់ហើយ
25, Mar 2017 ,
4:30 pm
រូបភាព
ដំរី១១ក្បាលត្រូវបានជួយសង្គ្រោះ។ ប្រភពរូបថត៖ ហ្វេសប៊ុក លោក ខេន សុជាតិ
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ អ្នកបច្ចេកទេស រួមទាំងប្រជាពលរដ្ឋមួយចំនួន បានចំណាយពេលជាច្រើនម៉ោង ដើម្បីជួយស្រង់
ដំរី១១ក្បាល ដែលដើរធ្លាក់ចូលទៅក្នុងរណ្តៅជម្រៅ៣ម៉ែត្រ
ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។ នេះជាការបញ្ជាក់របស់លោក
កែវ សុភគ៌
ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី។
លោក
កែវ សុភគ៌
បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រោយជួយសង្គ្រោះរួច ដំរីទាំងនោះ ត្រូវបានដោះលែង ឲ្យចូលទៅក្នុងព្រៃវិញ។ លោក និយាយដូច្នេះថា៖«មានខាងឧទ្យានុរក្ស និងខាងមន្ទីរខ្ញុំ រួមទាំងប្រជាពលរដ្ឋខ្លះទៀត មកជួយ។ ឥឡូវហ្នឹង យើងជួយបានហើយ។ យើងដោះលែងពួកវាឲ្យចូលទៅក្នុងព្រៃវិញ»។
បើតាមលោក
កែវ សុភគ៌
រណ្តៅនោះ គឺស្ថិតនៅក្នុងព្រៃ ដែលពួកដំរីទាំងនោះ រស់នៅ។ ដំរីទាំងនោះ បានដើររកស៊ី ហើយក៏ធ្លាក់ទៅក្នុងរណ្តៅ នៅម៉ោងប្រហែល១១ព្រឹក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ៕
ប្រភពរូបថតទាំងអស់៖ ហ្វេសប៊ុក Socheat Khen
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ដំរីព្រៃ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម