ពីនេះ ពីនោះ
ក្រមង៉ុយ៖ កូនៗខ្មាសអៀនសំពះម៉ែឪ តែអ្នកដទៃអាចសំពះយ៉ាងរម្យទម
× ភ្នំពេញ៖ ច្បាប់កេរ្តិ៍កាលថ្មីដែលជាស្នាដៃរបស់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ បានបែងចែកកូនជា៣ប្រភេទ គឺអវជាតបុត្រ អនុជាតបុត្រ និងអតិជាតបុត្រ។ អនុជាតបុត្រ គឺមានន័យថា កូនល្អ កូនចេះស្តាប់បង្គាប់ឪពុកម្តាយ។ អតិជាតបុត្រ គឺកូនល្អវិសេសវិសាល។ ចំណែក អវជាតបុត្រ គឺជាកូនមិនល្អ។ ក្រៅពីបំផ្លាញ ឬធ្វើឲ្យឪពុកម្តាយពិបាកចិត្ត អវជាតបុត្រ ក៏អៀនខ្មាសក្នុងការលើកដៃសំពះឪពុកម្តាយ ដែលជាអ្នកមានគុណរបស់ខ្លួនផងដែរ។
[…]អវជាតបុត្រ ខូចបំផុតតាំងពីក្មេង
ប្រព្រឹត្តព្រើលផ្សេងៗ បើលេងអ្វីស្តីមិនស្តាប់។
មិនស្តាយជាតិកំណើត ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់
ត្រឹមត្រូវមិនសូវស្តាប់ ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។
ម៉ែឪមានគុណណាស់ មិនសំពះខ្មាសអៀនដៃ
បើអ្នកក្រៅដទៃ វិស័យសោះសំពះបាន។
ឆ្លើយបាទ ចាស ចាំខ្ញុំ រាបរម្យទមនិងសន្តាន
ម៉ែឪឯងក្នុងឋាន ហ៊ានឆ្លើយអីអញអឺអើ។[…]
ប្រភព៖ «ច្បាប់ក្រមង៉ុយ» ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៧២
© រក្សាសិទ្ធិដោយ thmeythmey.com