ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដាច់ខាត ត្រូវតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​
27, Mar 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​របប​អាហារ​សំបូរ​បន្លែ និង​ផ្លែឈើ ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ និង​សម្រក​ទម្ងន់​បាន​ដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ខ្ពស់​ទៀតផង​។​



​បន្លែ និង​ផ្លែឈើ​មាន​សារធាតុចិញ្ចឹម វីតាមីន និង​ជាតិ​សរសៃ​ខ្ពស់​។​

​ដូច្នេះ ចាប់ពី​ថ្ងៃនេះ​តទៅ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​យ៉ាងហោចណាស់ ៥ មុខ​ក្នុង​មួយថ្ងៃ ឬ​ច្រើនជាង​នេះ​តាម​ដែល​អ្នក​អាច​ធ្វើបាន​។​

​របប​អាហារ​មួយចំនួន ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន ៖

•    អាហារ​ពេលព្រឹក ៖ ស្ពៃ​ស្ពី​ណា​ច ប៉េងប៉ោះ ផ្សិត ចេក បឺ​រី​ខៀវ និង​របប​អាហារ​ធម្មតា​របស់​អ្នក​។​
•    អាហារ​ពេល​ថ្ងៃត្រង់ ៖ ចូរ​ញ៉ាំ​សាឡាដ គ្រាប់​ធញ្ញជាតិ ការ៉ុត ម្ទេស ប្រូ​ខូ​លី រួមជាមួយ​នឹង​អាហារ​តាម​ធម្មតា​របស់​អ្នក​។​
•    ពេល​ល្ងាច ៖ ខ្ទឹម ប៉េងប៉ោះ ម្ទេស និង​ប្រេង​អូ​លីវ រួមជាមួយ​អាហារ​ធម្មតា​របស់​អ្នក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com