ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​អតុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​សោះ ធ្វើ​ឲ្យ​អស់កម្លាំង​បាន​ដូច​ម្តេចទៅ​?
26, Mar 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​អ្នក​ប្រហែលជា​គិតថា ការ​អស់កម្លាំង​គឺ​បណ្តាលមកពី​ការធ្វើការងារ​ខាង​ផ្នែក​រៀងកាយ​ខ្លាំងក្លា គេង​មិនបាន​គ្រប់គ្រាន់ និង​ការ​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​ហើយ​។ ប៉ុន្តែ​បញ្ហា​សុខភាព​មួយចំនួន​តូច​ផ្សេងទៀត​ក៏​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង​បានដែរ​។ ការ​អតុល្យភាព​អ័រម៉ូន​អាចធ្វើ​ឲ្យ​អស់កម្លាំង​រ៉ាំ​ង​រ៉ៃ​ផងដែរ​។ តើ​មាន​អ័រម៉ូន​អ្វី​ខ្លះទៅ​?



​អតុល្យភាព​ភាព​អ័រម៉ូន Cortisol
​ការដែល​រាងកាយ​អតុល្យភាព​អ័រម៉ូន​មួយ​នេះ អាច​បណ្តាល​ឲ្យ​ក្រពេញ​លើ​តម្រងនោម​អស់កម្លាំង រហូតដល់​ខ្សោយ​ចំណង់​ផ្លូវភេទ ឃ្លាន​របស់ប្រៃៗ ឬ​អាហារ​ផ្អែមៗ ឈឺក្បាល​នៅពេល​រសៀល វិលមុខ និង​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ថែមទៀត​។​

​ស៊ាំ​នឹង​អ័រម៉ូន Leptin
​កោសិកា​ខ្លាញ់​មាន​នាទី​ផលិត​អ័រម៉ូន​មួយ​ឈ្មោះថា Leptin សម្រាប់​បញ្ជូន​សញ្ញា​ទៅ​ឲ្យ​ខួរក្បាល​ដើម្បី​ប្រើ​ខ្លាញ់​នេះ​ធ្វើជា​ថាមពល​។ នៅពេល​រាងកាយ​មិនអាច​សម្គាល់​អ័រម៉ូន Leptin បាន រាងកាយ​នឹង​គិតថា វា​ដល់ពេល​ឃ្លាន​អាហារ និង​ធ្វើ​ឲ្យ​រាងកាយ​ចង់បាន​ខ្លាញ់​មក​រក្សាទុក​កាន់តែច្រើន​ថែមទៀត​។ ករណី​ជំងឺ​ស៊ាំ​នឹង​អ័រម៉ូន Leptin មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ល្ហិតល្ហៃ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ឃ្លាន​អាហារ​ជាប់​រហូតដល់​ឡើង​ទម្ងន់ និង​ស្ត្រេ​ស​ច្រើន​ទៀត​។​

​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​
​រឿងនេះ​មិន​ខុសគ្នា​នឹង​ការ​ស៊ាំ​នឹង Leptin ទេ ដោយ​គ្រាន់តែ​ករណី​ជំងឺ​នេះ​កើតមាន​ជា​ញឹកញាប់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​។ នៅពេល​រាងកាយ​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​បាន អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ខ្លាំងក្លា និង​ស្រក​ទម្ងន់​ខ្លាំង​។ អ្នក​ក៏​ទំនងជា​ឃ្លាន​របស់​ផ្អែមៗ និង​មាន​អារម្មណ៍​អស់កម្លាំង​ទោះបីជា​ញ៉ាំ​អី​ហើយ​ក៏ដោយ​។​

​អតុល្យភាព​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​
​កោសិកា​នីមួយៗ​របស់​រាងកាយ​ត្រូវការ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ដើម្បី​ធ្វើការ​បាន​យ៉ាង​ល្អ ហើយ​បើសិនជា​អ្នកមាន​អតុល្យភាព​អ័រម៉ូន​មួយ​នេះ អ្នក​ទំនងជា​អាចមាន​បញ្ហា​អស់កម្លាំង ឡើង​ទម្ងន់ បាក់​ទឹកចិត្ត មាន​ភាពស្ពឹក​ស្រពុន​ខាង​ផ្លូវចិត្ត ស្ងួត​ស្បែក និង​សក់​ស្តើង​ទៅៗ​។​

​អតុល្យភាព​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​
​កាលណា​មាន​ភាព​អតុល្យភាព​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ច្រើនតែ​ទាក់ទង​នឹង​ការ​អស់កម្លាំង​រ៉ាំរ៉ៃ​ជាមួយគ្នា​នឹង​ការបាក់​ទឹកចិត្ត ស្ងួត​ទ្វារមាស ឈឺចាប់​ក្នុងពេល​រួមភេទ ក្តៅ​ពេញ​ខ្លួន និង​បែកញើស​ពេលយប់​។​

​អតុល្យភាព​អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​
​កាលណា​រាងកាយ​មិនមាន​អ័រម៉ូន​មួយ​នេះ​គ្រប់គ្រាន់ អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​នឹង​ឡើង​ខ្ពស់ជាង​រហូតដល់​នាំ​ឲ្យ​អស់កម្លាំង​ជាមួយគ្នា​នឹង​ការ​គេង​មិន​លក់ ឈឺ​ក្នុង​សុដន់ មិនអាច​មានកូន​បាន ថប់​អារម្មណ៍ និង​ឡើង​ទម្ងន់​។​

​អតុល្យភាព​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​
​កាលណា​អ័រម៉ូន​មួយ​នេះ​មាន​ទាប អាច​នាំ​ឲ្យ​អស់កម្លាំង និង​ល្ហិតល្ហៃ​ជាប់​ទាំង​បុរស និង​ស្ត្រី​។ ចំពោះ​មូលហេតុ​របស់​វា​វិញ ត្រូវបាន​ជាប់ទាក់ទង​នឹង​ការកើត​មុន ចង្កោម​រោគសញ្ញា​ពង​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ដុះ​រោម​ច្រើន​នៅមុខ និង​ដៃ កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សក់​ស្តើង​។ ស្ត្រី​ដែលមាន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទាប​ក៏​ធ្លាប់មាន​អា​ការៈឡើង​ទម្ងន់ និង​ខ្សោយ​ចំណង់​ផ្លូវភេទ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com