ជាតិ
សេដ្ឋកិច្ច
App Store និង Play Store សម្រាប់​មើល​កម្មវិធី​តារាង​ពន្ធគយ
26, Mar 2017 , 2:23 pm        
រូបភាព
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេ​ដ្ន​កិច្ច និង​ហិរញ្ញវត្ថុ បាន​ជូនដំណឹង​ស្ដីពី ការដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ឆ្លាត​វៃ​នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ​២០១៧ ក្នុង App Store និង Play Store​។ ការដាក់​ឲ្យ​ប្រើប្រាស់​នេះ គឺ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ស្វែងរក​លេខ​កូដ​ទំនិញ និង​អត្រាពន្ធអាករ​គយ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​។​



​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេ​ដ្ន​កិច្ច និង​ហិរញ្ញវត្ថុ បា​នស​ម្រ​ច​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ឆ្លាត​វៃ​នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ​២០១៧ ក្នុង App Store និង Play Store​។ កម្មវិធី​ទូរ​សព្ទ​ឆ្លាត​វៃ​នោះ មាន​ឈ្មោះថា Cambodia Customs Tariff 2017 ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​ប្រព័ន្ធ  App Store និង Play Store ដោយ​គ្រាន់តែ​ចូល​ទាញយក និង​ដំឡើង​កម្មវិធី​ប៉ុណ្ណោះ​។ ការដាក់​ឲ្យ​ប្រើប្រាស់​នេះ គឺ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ស្វែងរក​លេខ​កូដ​ទំនិញ និង​អត្រាពន្ធអាករ​គយ​។​

​ដើម្បី​បង្ក​ការងាយស្រួល​ដល់​សាធារណជន ដែលមាន​តម្រូវការ​ប្រើប្រាស់​តារាង​ពន្ធគយ​កម្ពុជា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានដាក់​ដំណើរការ​មុខងារ​នេះ តាមរយៈ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នេះ​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ស្វាគមន៍​នូវ​រាល់​ការចូលរួម​ផ្តល់​មតិយោបល់ របស់​អ្នកប្រើប្រាស់​។

​គួរ​បញ្ជាក់ថា អ្នកប្រើប្រាស់ អាចមាន​មតិ​តាមរយៈ [email protected] ដើម្បី​ឲ្យ​ក្រុមការងារ​អគរ អាចធ្វើ​ការកែលម្អ ឲ្យ​កាន់​ល្អប្រសើរ​បាន​៕


Tag:
 អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​
  ពន្ធគយ
© រក្សាសិទ្ធិដោយ thmeythmey.com