អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត​ផ្តោត​សំខាន់​កាន់តែខ្លាំង​លើ​យុវជន​
26, Mar 2017 , 4:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​សែ​ល​កាត​បាន​សម្ពោធ​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់ខ្លួន​ជាមួយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​ផ្តោត​សំខាន់​លើ​យុវជន​។​

​ព្រឹត្តិការណ៍​នេះ​រួមមាន​៖
•​    ​ការបង្ហាញ​ខ្លួន​និង​ណែនាំ​យុវ​ទូត​របស់​សែ​ល​កាត​
•​    ​ការប្រកាស​ពី​កម្មវិធី​ប្រកួត Cellcard Super Data Race
•​    ​ការបង្ហាញ​ជា​លើកដំបូង​នូវ​កម្មវិធី Cellcard Youth Pledge និង​ការប្រគំ​តន្ត្រី​

​គំនិត​ផ្ដួចផ្ដើម​ទាំងបី​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​យុវជន ដើម្បី​បង្ហាញថា​សែ​ល​កាត​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ចំពោះ​ការអភិវឌ្ឍ​ចំណេះដឹង និង​ការស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​តម្រូវការ​របស់​យុវជន​ខ្មែរ​។​



​នាយក​ផ្នែក​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​សែ​ល​កាត អ្នកស្រី Cheryl Gray បាន​មានប្រសាសន៍ថា​យុវជន​ជា​សសរទ្រូង​និង​អនាគត​របស់​ប្រទេសជាតិ ហើយ​ពួកគេ​សក្ដិសម​នឹង​ទទួលបាន​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ និង​ការយល់​កាន់តែច្បាស់​ពី​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​សេវា​ទូរស័ព្ទ​។​

​អ្នកស្រី​បាន​បន្តទៀតថា “​យើង​កំពុង​រៀបចំ​ទិសដៅ​ថ្មី​មួយ​ដើម្បី​ឲ្យ​យុវជន​ជា​អ្នកតំណាង​ប្រែ​ន​(​ម៉ាក​)​របស់​យើង​”

​អ្នកស្រី​បាន​បន្ថែមទៀតថា “​យុវ​ទូត​របស់​យើង​នឹង​អាចជួយ​ឲ្យ​យើង​ផ្សារភ្ជាប់​ទំនាក់ទំនង និង​សកម្មភាព​នានា​របស់​យើង​ទៅ​និង​យុវជន​កាន់តែខ្លាំង ព្រមទាំង​យល់​ពី​ពួកគេ​កាន់តែច្បាស់​។ មិនតែប៉ុណ្ណោះ​សេវា​អ៊ី​ន​ធើ​ណិ​តរបស់​យើង​ក៏​នឹង​ជួយ​ឲ្យ​ពួកគេ​រីករាយ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​បំផុត​ក្នុងតម្លៃ​សមរម្យ​ក្នុង​ពិភព​អន​ឡាញ​ផងដែរ​។  ”



“​យើង​ចង់​ឲ្យ​ទំនាក់ទំនង​របស់​យើង​និង​ពួកគេ​កាន់តែ​ជិតស្និទ្ធ និង​ធានាបាន​ថា​យើង​ផ្ដល់នូវ​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ដល់​យុវជន និង​ផ្ដល់​ជា​ឱកាស​សម្រាប់​ពួកគេ​រក្សា​ទំនាក់ទំនង ដើម្បី​បង្កើត​មិត្តភាព ស្វែងយល់​ពីអ្វីៗ​ថ្មីៗ និង​អភិវឌ្ឍ​ខ្លួន ដូច​យុវជន​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​ដែរ​។​”

“​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​លូតលាស់​ឆាប់រហ័ស​នៅ​អាស៊ី​។ យើង​មិនគួរ​មើលរំលង​វិស័យ​បច្ចេកវិទ្យា​ទាំង​ក្នុង​សេដ្ឋកិច្ច និង​សហគមន៍​នោះទេ​។​”







​ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​សេវា​ទូរស័ព្ទ​ខ្មែរ​តែមួយគត់ សែ​ល​កាត យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​អនាគត​ប្រទេសជាតិ និង​មាន​ទស្សនវិស័យ​វែងឆ្ងាយ​ក្នុង​ការជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចំរើន​។​

​សេវា​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កត្តា​ជុំរុញ​ការអភិវឌ្ឍ​ន៏ ប៉ុន្តែ​វាស​ម្រេច​ទៅបាន​អាស្រ័យ​ដោយ​ការផ្សារភ្ជាប់​ទំនាក់ទំនង​មនុស្ស​គ្រប់គ្នា តាមរយ​: អ៊ី​ន​ធើ​ណិ​ត​ក្នុងតម្លៃ​សមរម្យ​បំផុត​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com