ពីនេះ ពីនោះ
នៅ​រំដួល​៖ មន្ត្រី​ពីរ​នាក់​អួត​គ្នា​រឿង​កេង​លុយ​រដ្ឋ​
27, Mar 2017 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​យូរលង់​ណាស់​មកហើយ លោក បេ និង លោក សេ គឺជា​មន្ត្រី​មន្ទីរ​ផ្លូវថ្នល់​ដែល​នៅ​ខេត្ត​ផ្សេងគ្នា ហើយ​ពួកគេ​ក៏​ជា​មិត្ត​ភ​ក្កិ​ជិតស្និទ្ធ​នឹង​គ្នា​ដែរ​។ ថ្ងៃមួយ​លោក បេ បាន​អញ្ជើញលោក សេ មកលេង​ផ្ទះ​។ លោក សេ ភ្ញាក់ផ្អើល និង​បើកភ្នែក​ធំៗ នៅពេលដែល​គាត់​ឃើញ​ភូមិគ្រឹះ និង​ទ្រព្យសម្បត្តិ​របស់លោក បេ​។​



​លោក សេ​៖ អា បេ​! ផ្ទះ​ឯង​ធំ​ណាស់ វិមាន​មិន​ស្មើ​ទេ​។ ចុះ​ឯង​រកស៊ី​អី្វ បាន​លុយ​មកពីណា​?
​លោក បេ​៖ ឯង​ឃើញ​ថ្នល់​ក្នុង​ខេត្ត​អញ​អត់​?
​លោក សេ​៖ ឃើញ​តើ​! ស្អាត រលោង​ល្អ​។​
​លោក បេ​៖ តែ​អញ​ចាក់​ស្តើង ស៊ី​ក្រាស់​។​

​មួយខែ​ក្រោយមក លោក សេ ហៅ​លោក បេ ទៅលេង​ផ្ទះ​ម្តង​។​
​លោក បេ​៖ ពួកម៉ាក​! ផ្ទះ​ឯង​ធំ​ជាង​ផ្ទះ​អញ ២​ដង​។ ឯង​បាន​លុយ​មកពីណា​?
​លោក សេ​៖ ឯង ឃើញ​ផ្លូវ​ក្នុង​ខេត្ត​អញ​អត់​?
​លោក បេ​៖ ឃើញ​ហើយ​! ជង្ហុក​គ្រប់កន្លែង ហើយ​រលាក់​ណាស់​។ អូ​ហ៍ អានេះ ក្រាស់​ក៏​មិន​ចាក់ ស្តើង​ក៍​មិន​ចាក់​!
​លោក សេ​៖ ឯង​ឆ្លាត​គ្រាន់បើ​!


© រក្សាសិទ្ធិដោយ thmeythmey.com