ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ត្រូវ​តម នៅពេល​អ្នកមាន​អាកា​រៈបាក់​ទឹកចិត្ត​ម្តងៗ​
27, Mar 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្វីដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​បាន​។ ខណៈពេលដែល​អាហារ​ជាច្រើន​អាចជួយ​ឲ្យ​មាន​អារម្មណ៍ល្អ តែ​ក៏មាន​មួយចំនួន​តូច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​កាន់តែ​ធ្ងន់ធ្ងរ ឬ​មានប្រតិកម្ម​ក្នុង​ខ្លួន​មិនល្អ​ដែរ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ព្យាយាម​ចៀសវាង​នៅពេល​មាន​អាកា​រៈបាក់​ទឹកចិត្ត​៖



​ការ៉េម និង​សូកូឡា​
​ជាតិ​ស្ករ​ក្នុង​អាហារ​ពីរ​មុខ​នេះ​អាចធ្វើ​ឲ្យ​អ័រម៉ូន​ស្ត្រេ​ស​កើនឡើង​កាន់តែខ្លាំង​។ ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំ​ស៊ុយ​លីន​ឡើង​ខ្ពស់ ដែល​បណ្តាលមកពី​ការ​ញ៉ាំ​ជាតិ​ស្ករ​សិប្ប​និមិត្ត​ច្រើន​ក៏​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ឆេវឆាវ និង​ញ៉ាំ​អាហារ​កាន់តែច្រើន​ផងដែរ​។​

​កាហ្វេ​
​កាហ្វេ​ផ្អែម​ដូចជា ឡា​តេ និង​ម៉ូ​កា ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ជាតិ​សេ​រ៉ូ និង​អេ​ច​ប្រេ​សូ​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិបាក​គេង និង​រំខាន​ដល់​ការ​គេង​ថែមទៀត​។​

​អាហារ​កៃ​ឆ្នៃ​
​អាហារ​ប្រភេទ​នេះ​មាន​ជាតិ​សូ​ដ្យូ​ម ខ្លាញ់ និង​សារធាតុ​ញៀន​ខ្ពស់ តែ​មិនសូវមាន​ជីវជាតិ​ឡើង ដូច្នេះ​វា​អាចធ្វើ​ឲ្យ​អ័រម៉ូន​ស្ត្រេ​ស​កើនឡើង​ក្នុង​ខ្លួន​ច្រើន​ផង និង​បាក់​ទឹកចិត្ត​កាន់តែខ្លាំង​ទៀត​។​

​អាហារ​ឆា ឬ​ចៀន​
​ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​សាច់មាន់​ចៀន ឬ​ដំឡូងបារាំង​ចៀន​នៅពេល​ពិបាកចិត្ត ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ច្រើន ជាពិសេស Trans Fat ដែល​ត្រូវបាន​គេ​រកឃើញថា ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​កាន់តែខ្លាំង​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com