ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំបៅ​ក្រពះ គ្រោះថ្នាក់​ដល់​កម្រិតណា​?
27, Mar 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំបៅ​ក្រពះ គឺជា​អា​ការៈដែល​អ្នកជំងឺ​ឈឺ នៅតាម​ជញ្ជាំង​ក្រពះ ឬ​ផ្នែក​ណាមួយ​នៃ​ក្រពះ​។​



​មូលហេតុ​


១. ការប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ប្រើ​ហួស​កម្រិត ដូចជា​ថ្នាំ​បំបាត់​ការឈឺចាប់ និង​បំបាត់​ការ​រលាក ដូចជា aspirin, naproxen (Aleve, Anaprox, Naprosyn), ibuprofen (Motrin, Advil, Midol, and others)
២. ជាតិ​អាស៊ីត​ច្រើនពេក​នៅក្នុង​ក្រពះ​
៣. ផឹកស្រា​ជ្រុល​ខ្លាំង​
៤. ជក់បារី​
៥. មាន​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​
៦. ការព្យាបាល​ដោយ​វិ​ធ្យុ​សកម្ម​។​

​អាកា​រៈ​ដំបៅ​ក្រពះ​មួយចំនួន អាច​នឹង​ជា​ដោយ​ខ្លួន ប៉ុន្តែ អ្នក​មិនគួរ​មើលរំលង រោគសញ្ញា​ព្រមាន​ណាមួយ​នោះឡើយ ពីព្រោះ ប្រសិនបើ​អ្នក​ធ្វេសប្រហែស ឬ​មិន​ធ្វើការ​ព្យាបាល​បាន​ដឹ​តដល់ ដំបៅ​ក្រពះ​របស់​អ្នក អាច​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន​។​

​គ្រោះថ្នាក់​ទាំងនោះ មានដូចជា ៖

១. ហូរឈាម​ក្រពះ​
២. ធ្លាយ​ក្រពះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com