សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កំពុងចរចាជាមួយហ្ស៊កដានី ដើម្បីទទួលបានសិទ្ធិផ្សាយការប្រកួតរវាងក្រុមបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា និងហ្ស៊កដានី ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup 2019 នៅថ្ងៃទី២៨ មីនា ឆ្នាំ២០១៧ ម៉ោង១១:០០យប់ស្អែក [ម៉ោងនៅកម្ពុជា] នេះ។
ក្រុមជម្រើសជាតិកម្ពុជាដែលដឹកនាំដោយលោក Leonardo Vitorino បានទៅដល់ទីក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានីកាលពីថ្ងៃទី២៤ មីនា ដើម្បីត្រៀមប្រកួតដណ្តើមកៅអីសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួមអេមីរ៉េត។
កីឡាករទាំង២៣រូប ដែលបានទៅដល់ទីក្រុងអាម៉ាន់ និងកំពុងហ្វឹកហាត់ដើម្បីត្រៀមប៉ះហ្ស៊កដានីនៅថ្ងៃស្អែក រួមមាន៖
អ្នកចាំទី៖ អ៊ុំ សេរីរត្នន៍ (ការពារជាតិ), កែវ សុខសិលា (ភ្នំពេញក្រោន), អោម ឧត្តម (ព្រះខ័នរាជស្វាយរៀង)
ខ្សែការពារ៖ ណុប តុលា (ព្រះខ័នរាជស្វាយរៀង), ឆុំ ពិសា (ភ្នំពេញក្រោន), សឿយ វិសាយ (ព្រះខ័នរាជស្វាយរៀង), សរ ពិសិដ្ឋ (ការពារជាតិ), សឿត បារាំង (ភ្នំពេញក្រោន), ពុំ តុលា (ការពារជាតិ), រស់ សំអឿន (បឹងកេតអង្គរ), សំអឿន ពិដោរ (ព្រះខ័នរាជស្វាយរៀង)
ខ្សែបម្រើ៖ ប៊ិន ធារី (Krabi FC), ហូយ ផល្លីន (ព្រះខ័នរាជស្វាយរៀង), ច្រឹង ពលរដ្ឋ (ការពារជាតិ), សុះ ស៊ូហាណា (ណាហ្គាវើល), ទិត្យ ឌីណា (នគរបាលជាតិ), ប្រាក់ មុន្នីឧត្តម (ព្រះខ័នរាជស្វាយរៀង)
ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា (Fujieda MYFC), អុល រ៉ាវី (នគរបាលជាតិ), ឃួន ឡាបូរ៉ាវី (បឹងកេតអង្គរ), កែវ សុខផេង (ភ្នំពេញក្រោន), ឆេង ម៉េង (ណាហ្គាវើល), សួង វិរៈ (ណាហ្គាវើល)។