កីឡាជាតិ
ជាតិ
BTV នឹង​ផ្សាយ​បន្ត​ផ្ទាល់​ជំនួប ហ្ស៊​កដា​នី​-​កម្ពុជា នៅ​យប់​ស្អែក​
27, Mar 2017 , 5:47 pm        
រូបភាព
 

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ទទួលបាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ហ្ស៊​កដា​នី ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup 2019 នៅ​ថ្ងៃទី​២៨ មីនា ឆ្នាំ​២០១៧ ម៉ោង​១១:០០​យប់​ស្អែក [​ម៉ោង​នៅ​កម្ពុជា​] នេះហើយ​។ ទូរទស្សន៍ BTV ដែល​តែងតែ​ទទួលបាន​សិទ្ធិ​​ផ្សាយ​ពី​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កន្លងមក នឹង​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​នេះ​។​

 
​កីឡាករ​ទាំង​២៣​រូប ដែល​បាន​ទៅដល់​ទីក្រុង​អា​ម៉ាន់ និង​កំពុង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប៉ះ​ហ្ស៊​កដា​នី​នៅ​ថ្ងៃស្អែក រួមមាន​៖ 
 
​អ្នកចាំទី​៖ អ៊ុំ សេរី​រត្ន​ន៍ (​ការពារជាតិ​), កែវ សុខ​សិលា (​ភ្នំពេញ​ក្រោ​ន​), អោម ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​) 
 
 ខ្សែការពារ​៖ ណុប តុលា (​ព្រះខ័ន​រាជ​ស្វាយរៀង​), ឆុំ ពិសា (​ភ្នំពេញ​ក្រោ​ន​), សឿ​យ វិ​សាយ (​ព្រះខ័ន​រាជ​ស្វាយរៀង​), សរ ពិសិដ្ឋ (​ការពារជាតិ​), សឿត បារាំង (​ភ្នំពេញ​ក្រោ​ន​), ពុំ តុលា (​ការពារជាតិ​), រស់ សំអឿន (​បឹងកេត​អង្គរ​), សំអឿន ពិដោរ (​ព្រះខ័ន​រាជ​ស្វាយរៀង​)
 
 ខ្សែបម្រើ​៖ ប៊ិន ធា​រី (Krabi FC), ហូ​យ ផល្លី​ន (​ព្រះខ័ន​រាជ​ស្វាយរៀង​), ច្រឹង ពលរដ្ឋ (​ការពារជាតិ​), សុះ ស៊ូ​ហា​ណា (​ណាហ្គា​វើ​ល​), ទិ​ត្យ ឌី​ណា (​នគរបាលជាតិ​), ប្រាក់ មុន្នី​ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​) 
 
 ខ្សែប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា (Fujieda MYFC), អុល រ៉ាវី (​នគរបាលជាតិ​), ឃួន ឡា​បូ​រ៉ាវី (​បឹងកេត​អង្គរ​), កែវ សុខ​ផេង (​ភ្នំពេញ​ក្រោ​ន​), ឆេង ម៉េង (​ណាហ្គា​វើ​ល​), សួង វិ​រៈ (​ណាហ្គា​វើ​ល​)​។​
 

Tag:
 បាល់ទាត់​
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com