កីឡាអន្តរជាតិ
អន្តរជាតិ
ហូ​ឡង់​ចង់បាន Van Gaal ទៅ​ដឹកនាំ​វិញ ខណៈ​ឱកាស​ទៅ World Cup នៅ​ស្រពិចស្រពិល​
28, Mar 2017 , 8:39 am        
រូបភាព
​បន្ទាប់ពី​បញ្ចប់​តំណែង​លោក Danny Blind ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ កាលពី​ថ្ងៃទី ២៦ មីនា​ម្សិលមិញ សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់ ចង់បាន​អតីត​អ្នកចាត់ការ​ទូទៅ Man Utd លោក Louis van Gaal ត្រឡប់មក​ដឹកនាំ​វិញ​។​



​លោក Louis van Gaal បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ទៅ​ដឹកនាំ​បិសាច​ក្រហម Manchester United កាលពី​ឆ្នាំ​២០១៤​។ លោក​ធ្លាប់​ដឹកនាំ​ហូ​ឡង់​បាន​ឡើង​ទៅលេង​ពាន​អឺរ៉ុប Euro 2012 ដែល​ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​ធ្វើជា​ម្ចាស់ផ្ទះ និង​ជួយ​ឲ្យ​ក្រុម​មច្ចុរាជ​ទឹកក្រូច​បាន​ចំណាត់ថ្នាក់​លេខ​៣​ពាន​ពិភពលោក World Cup នៅ​ប្រេ​ស៊ី​ល​ផងដែរ​។​



​ហូ​ឡង់​កំពុង​ធ្លាក់​ជើង​យ៉ាងខ្លាំង និង​ប្រកួត​ចាញ់​ប៊ុលហ្គារី ២-០​ក្នុង​វគ្គ​ជម្រុះ World Cup ២០១៨ ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ពូ​ល​A មាន​ត្រឹម​៧​ពិន្ទុ​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​របស់លោក Danny Blind​។ លទ្ធផល​នេះ​អាច​ឲ្យ​ហូ​ឡង់​ប្រឈម​នឹ​អវត្តមាន​នៅ World Cup ឆ្នាំ​២០១៨ បន្ទាប់ពី​អាក់ខាន​មិនបាន​ចូលរួមពាន​កំពូល​អឺរ៉ុប Euro ២០១៦ នៅ​បារាំង​ម្តង​រួចមកហើយ​។​



​ទោះយ៉ាងណា​ក៏ដោយ​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ វ័យ​៦៥​ឆ្នាំ រូបនេះ​មិនទាន់មាន​ចំលើយ​បែបណា​នោះទេ ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់​កំពុង​ព្យាម​បញ្ចុះបញ្ចូល Van Gaal ដើម្បី​ឲ្យ​មក​ដឹកនាំ​ក្រុម​ដែល​កំពុង​យ៉ាប់យឺន​នេះ​៕


Tag:
 Van Gaal
  បាល់ទាត់​
  ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com