ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សូមលាហើយ “ការពុលឡាន” ៖ វិធីបំបាត់ការពុលឡាន បានរហូតដល់ ៩០ ភាគរយ
× មនុស្សមួយចំនួន ឲ្យតែនឹកដល់ឡាន គឺចង់ខ្យល់គរ ពីព្រោះពួកគេពិតជាខ្លាច ការពុលឡានខ្លាំងណាស់ បើអ៊ីចឹង គួរធ្វើបែបណាទៅទើបល្អ?
ដើម្បីការពារអាការៈពុលឡាន ពុលទឹករលក ឬពុលយន្តហោះ សូមអ្នកធ្វើតាមការណែនាំខាងក្រោមនេះ ៖
- លេបថ្នាំពុលឡានឲ្យបាន ៣០ នាទី មុននឹងធ្វើដំណើរ (មួយ ឬពីរគ្រាប់ទៅតាមភាពជាក់ស្តែង)
- ទទួលទានអាហារមានក្នុងពោះ មុនពេលឡើងជិះឡាន ដើម្បីឲ្យរាងកាយមានដំណើរការល្អ
- ការជិះខាងមុខ មិនសូវជាពុលដូចការជិះខាងក្រោយឡើយ
- មើលទេសភាពខាងមុខ ឬគេង
- រៀនបើកឡាន ពីព្រោះ ភាគច្រើន អ្នកដែលចេះបើកឡាន នឹងលែងពុលឡានហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com