English-Français
សម្ភាស​បារាំង​៖ Derek ស្រឡាញ់​ស្រុក​ខ្មែរ ដោយសារ​ល្បុក្កតោ​
28, Mar 2017 , 2:49 pm        
រូបភាព
​នាយ យ៉ាន ជួប​ជនជាតិ​បារាំង​ម្នាក់​ទៀតហើយ​ដែល​និយាយ​ភាសា​ខ្មែរ​ដែរ​។ ប៊ី​ដូ ដេ​រេ​ក (BIDAUT Derek) ដើមឡើយ​ជា​អ្នក​ហាត់គុន​កុង​ហ្វូ​នៅ​ប្រទេស​បារាំង​ដែលជា​ប្រទេស​កំណើត​។ បន្ទាប់ពី​បានឃើញ​កីឡាករ​ប្រដាល់​ខ្មែរ គឺ​លោក បឺត​ខាំ បានបង្ហាញ​គុន​ប្រដាល់សេរី​នៅក្នុង​ស្រុក​បារាំង យុវជន ដេ​រេ​ក បាន​ចាប់ចិត្ត​ស្រឡាញ់​ក្បាច់​ប្រដាល់សេរី​របស់​ខ្មែរ រហូតដល់​លោក​វេច​បង្វិច​ចាក​ចេញពី​ប្រទេស​កំណើត​មក​ស្វែងរក​ការហាត់​គុន​នៅ​ប្រទេស​ខ្មែរ​តែម្តង​។ ហាត់​ប្រដាល់ ហាត់​ល្បុក្កតោ​រាល់ថ្ងៃ ពេលនេះ​ដេ​រេ​ក​បានរស់នៅ​ស្រុក​ខ្មែរ​៦​ឆ្នាំ​ហើយ​។ ដេ​រេ​ក ក្លាយជា​គ្រូបង្វឹក ហើយក៏​ធ្លាប់​ចេញ​ប្រកួត​ក្នុងនាម​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ដែរ​។




សូម​លោកអ្នក​ស្តាប់​អំពី​ប្រវត្តិ​របស់​យុវជន ដេ​រេ​ក លម្អិត​នៅក្នុង​បទសម្ភាសជាភាសាបារាំង​ខាងក្រោម​នេះ​៖








Tag:
 នាយ យ៉ាន​
  Derek Bideau
© រក្សាសិទ្ធិដោយ thmeythmey.com