កីឡាអន្តរជាតិ
អន្តរជាតិ
ភ្លើងឆេះកីឡដ្ឋាន ដែល Tevez កំពុងប្រកបអាជីព កីឡដ្ឋាន Hongkou របស់ក្លិប Shanghai Shenhua ពេលភ្លើងកំពុងឆេះ (រូបភាព South China Morning Post)
×
កីឡដ្ឋានរបស់ក្លិប Shanghai Shenhua ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ និងជាក្លិបដែល Carlos Tevez កំពុងប្រកបអាជីព ត្រូវបានភ្លើងឆេះ នៅព្រឹកថ្ងៃ ២៨ មីនា ២០១៨នេះ។ មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះនៅមិនទាន់ដឹងនៅឡើយនោះទេ។
បើតាម Channel News Asia មូលហេតុនៃការឆេះកីឡដ្ឋានដែលមានឈ្មោះថា Hongkou Football Stadium នេះ គឺស្ថិតក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាលនៃទីក្រុងស៊ាងហៃនៅឡើយ។
ក្លិបដែលមានមូលដ្ឋានក្នុងក្របខណ្ឌកំពូលរបស់ចិន Chinese Super League មួយនេះ បានចំណាយលុយមហាសាលដើម្បីនាំយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Carlos Tevez មកចូលរួមជាមួយខ្លួនដែលមានតម្លៃបំបែកកំណត់ត្រារហូតដល់ជាង៩១លានដុល្លារអាមេរិក។
ក្រៅពី Tevez ក្រុម Shanghai Shenhua ក៏មានកីឡាករល្បីៗដែលចូលរួមពីក្លិបនៅតំបន់អឺរ៉ុប ដូចជាខ្សែប្រយុទ្ធរបស់សេណេហ្គាល់ Demba Ba កីឡាករ Obafemi Martins ខ្សែបម្រើ Fredy Guarin ជាដើម៕
Tag:
បាល់ទាត់
Carlos Tevez
Shanghai Shenhua
© រក្សាសិទ្ធិដោយ thmeythmey.com