ជាតិ
លោក ជា សុផារ៉ា ស្នើ​ឲ្យ​អ្នកជំនួញ​អចលនទ្រព្យ ជួយ​រក្សា​ស្នាដៃ​ស្ថាបត្យកម្មរ​ចនាប​ទ្ម​ខ្មែរ​
28, Mar 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​អ្នកជំនួញ​អចលនទ្រព្យ ជួយ​រក្សា​ស្នាដៃ​ស្ថាបត្យកម្ម​ក្នុងរ​ចនាប​ទ្ម​ខ្មែរ ដើម្បី​រក្សា​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​។



​ក្រោយពី​មើលឃើញ​សំណង់​អាគារ​មួយចំនួន ហាក់​មិនសូវមាន​ការប្រើប្រាស់រ​ចនាប​ទ្ម​ខ្មែរ​នោះ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍ អចលនទ្រព្យ​ទាំងអស់ ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បទ​ប្បញ្ញត្តិ​របស់​ក្រសួង និង​ការអភិវឌ្ឍ​បៃតង ដែលជា​ការទទួលខុសត្រូវ​លើ​កិច្ចការ​សង្គម ទាក់ទង​នឹង​ការរក្សា​ស្នាដៃ​ស្ថាបត្យកម្ម​ក្នុងរ​ចនាប​ទ្ម​ខ្មែរ​នេះ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​ឆ្នើម​ក្នុង​វិស័យ​ឧស្សាហកម្ម អចលនទ្រព្យ​នៅ​កម្ពុជា ឆ្នាំ​២០១៧ លោក ជា សុផារ៉ា ក៏បាន​ជំរុញ​ឲ្យ​ស្ថាបត្យករ​ទាំងអស់ រចនា​ប្លង់​សំណង់​អគារ ក្នុង​លក្ខណៈ​ជា​ស្ថាបត្យកម្ម​អត្តសញ្ញាណ​ខ្មែរ ដើម្បី​រក្សា​វប្បធម៌ និង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​ផងដែរ​។

​កាលពី​ឆ្នាំ​២០១៦ វិស័យ​សំណង់​នៅ​កម្ពុជា មាន​កំណើន​រហូតដល់​ជាង​២​ដង ឬ​ស្មើនឹង​១៥៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕

​ប្រភព​AKP


Tag:
 ​ជា សុផារ៉ា​
 ​ ស្ថាបត្យកម្ម​
 ​ អ​ល​ចនទ្រ​ព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com