កីឡាជាតិ
ជាតិ
អង្គរសង្ក្រាន្ត៖ ស្តេចអុកឆ្នាំចាស់ ហូយ សូណា ត្រូវ កែវ វឌ្ឍនា ទម្លាក់ក្នុងវគ្គជម្រុះ កីឡាករ កែវ វឌ្ឍនា ដែលទម្លាក់ជើងឯកឆ្នាំចាស់ ហូយ សូណា
× ស្តេចអុកអង្គរសង្ក្រាន្តឆ្នាំចាស់ ហូយ សូណា បាត់បង់ឱកាសឡើងទៅកាន់វគ្គបន្តក្រោយប្រកួតចាញ់កីឡាករ កែវ វឌ្ឍនា ក្នុងវគ្គជម្រុះជុំទី៣ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧ នេះ នាការប្រកួតនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
កីឡាករ កែវ វឌ្ឍនា បានឡើងទៅកាន់វគ្គ៥ក្រុមចុងក្រោយសម្រាប់ក្រុម"គ" ។ កីឡាករទាំង៥ត្រូវប្រកួតវិលជុំដើម្បីចម្រាញ់យកជើងខ្លាំង២រូប ដើម្បីឡើងទៅប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។
ក្នុងការប្រកួតជម្រុះ ជាបន្តបន្ទាប់ ហូយ សូណា បានយកឈ្នះ ប៊ូម រដ្ឋា និងប្រាក់ ចន្ទ្រា រីឯកែវ វឌ្ឍនា បានទម្លាក់ ឈឹម ម៉ាក់សែន និង លី ទីកូ។ ក្រោយឈ្នះ ហួយ សូណា អ្នកលេងអុក កែវ វឌ្ឍនា ស្ថិតក្នុងចំណោមកីឡាករ៥នាក់ចុងក្រោយនៅក្នុងក្រុម «គ»ជាមួយ ម៉ី កែវ និម្មិត, ហេង វ៉ារី, សេង ពៅ និងកាំង ហេង៕
Tag:
អុកចត្រង្គ
អង្គរសង្ក្រាន្ត
ហូយ សូណា
កែវ វឌ្ឍនា
© រក្សាសិទ្ធិដោយ thmeythmey.com