អន្តរជាតិ
អាមរិកព្រមានថា អូស្ត្រាលីស្ថិតក្នុងគ្រោះថ្នាក់ដោយសារការវាយប្រហារនុយក្លេអ៊ែរកូរ៉េខាងជើង
× មេទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូងបានប្រាប់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថា អូស្ត្រាលីបច្ចុប្បន្នស្ថិតក្នុងគ្រោះថ្នាក់ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះក៏ដោយសារ ក្រុងព្យុងយ៉ាងកំពុងបន្តអភិវឌ្ឍមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលវាអាចគំរាមកំហែងតំបន់ទាំងមូលរួមទាំងអូស្ត្រាលីដែរ។
កាលពីខែមុន មេទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូងលោក Vincent K. Brooks ប្រាប់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop ថា មីស៊ីលកូរ៉េខាងជើងនឹងអាចបង្កគ្រោះថ្នាក់ដល់តំបន់ទាំងមូលរួមទាំងអូស្ត្រាលីផងដែរនៅពេលខាងមុខ។
យោងតាមសារព័ត៌មាន Sputnik លោក Brooks បានព្រមានពីបញ្ហាគ្រោះថ្នាក់ដែលបង្កដោយកូរ៉េខាងជើងនេះក្នុងពេលដែលលោកជួបជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនេះក្នុងពេលលោកស្រីទៅបំពេញទស្សនកិច្ចផ្លូវការនៅអាមេរិក។
មេទ័ពអាមេរិករូបនេះបានប្រាប់លោកស្រី Bishop ថា លោក គីម ជុងអ៊ុន បានអភិវឌ្ឍបច្ចេកវិទ្យាគ្រាប់រ៉ុក្កែតដែលនឹងអាចធ្វើឲ្យអូស្ត្រាលីស្ថិតក្រោមគ្រោះថ្នាក់ដោយការវាយប្រហារនុយក្លេអ៊ែរ។
ក្រោយមកលោកស្រី Bishop បានថ្លែងប្រាប់សារព័ត៌មានអូស្ត្រាលីមួយថា៖«ការវាយតម្លៃគឺថា កូរ៉េខាងជើងនៅពេលនេះកំពុងអភិវឌ្ឍបច្ចេកវិទ្យាកាំជ្រួចបាលីស្ទិកដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ វាបង្កើតបញ្ហាសន្តិសុខច្រើនសម្រាប់តំបន់មិនត្រឹមតែនៅឧបទ្វីបកូរ៉េទេ តែនៅតំបន់យើងទៀត។វាជាលើកដំបូងហើយដែលខ្ញុំបានលឺព័ត៌មានបែបនេះ»។
គេវាយតម្លៃថា មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើងអាចបាញ់បានចម្ងាយប្រហែល៤ពាន់គីឡូម៉ែត្រ។ ដូច្នេះហើយបានគេបារម្ភថា ទីក្រុង Queensland ស្ថិតនៅចម្ងាយជាង ៦ពាន់គីឡូពីកូរ៉េខាងជើងនោះអាចនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បើសិនជាកូរ៉េខាង
សូមបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាច្រើនដងនៅឆ្នាំ ២០១៧ នេះហើយនៅដើមខែមីនាកន្លងទៅនេះ ក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកបួនគ្រាប់ ហើយបីគ្រាប់បានហោះទៅធ្លាក់ចូលក្នុងដែនសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលផ្គើនសហកមន៍អន្តរជាតិនេះធ្វើឡើងដើម្បីឆ្លើយតបការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយរវាងអាមេរិកនិងកូរ៉េខាងត្បូងនៅក្បែរព្រំដែនខ្លួន ហើយកូរ៉េខាងជើងចាត់ទុកថាវាជាការត្រៀមលក្ខណរបស់អាមេរិកនិងកូរ៉េខាងត្បូងដើម្បីឈ្លានពានខ្លួន។ កូរ៉េខាងជើងក៏បានព្រមានកម្ទេចអាមេរិកឲ្យក្លាយជាផេះផង់ផង បើសិនជាអាមេរិកហ៊ានបំពានទឹកដីខ្លួនតែបន្តិចនោះ៕
Tag:
Julie Bishop
Vincent K. Brooks
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com