កីឡាអន្តរជាតិ
អន្តរជាតិ
Sharopova នឹង​វិល​ចូលកាន់​ទីលាន​ប្រកួត​វិញ ក្រោយ​រង​ពិន័យ​រឿង​ប្រើ​សារធាតុ​ញៀន​
29, Mar 2017 , 2:30 pm        
រូបភាព
​កីឡាការិនី​វាយ​វាយ​កូន​បាល់ Maria Sharopova នឹង​ត្រឡប់មក​ធ្វើការ​ប្រកួត​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រកួត​អស់​រយៈពេល ១៥​ខែ​កន្លងមក​។



​បើតាម​ការចុះផ្សាយ​រប​ស់ BBC ម្ចាស់​ជើងឯក Grand Slam ៥​សម័យកាល Maria Sharopova បាន​ជាប់​បម្រាម​មិនអោយ​ធ្វើការ​ប្រកួត​រយៈ​ពេល​២​ឆ្នាំ ដោយ​ពិនិត្យឃើញថា​បាន​ប្រើប្រាស់​សារធាតុ​ញៀន ឬ​សារធាតុ​ប៉ូវ​កម្លាំង​នៅពេល​ប្រកួត​។ ប៉ុន្តែ​តុលាការ​នៃ​អាជ្ញាកណ្តាល​កីឡា​ហៅ​កាត់​ថា​(Cas) សម្រេច​បន្ធូ​បន្ថយទោស​សល់​ត្រឹម​១៥​ខែ​ប៉ុណ្ណោះ​។​



​កីឡា​ការិ​នី​ស្រស់ស្អាត​សញ្ជាតិ​រុស្ស៊ី វ័យ​២៩​ឆ្នាំ នឹង​វិល​ត្រឡប់មក​ការប្រកួត​ឡើងវិញ​នៅ​ខែ​ក្រោយនេះ នៃ​ពានរង្វាន់ Porsche Grand Prix ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃ​ទិ​២៦ ខែមេសា​ខាងមុខនេះ​៕


Tag:
 ​វាយ​កូន​បាល់​
  Maria Sharopova
  សារធាតុ​ញៀន
© រក្សាសិទ្ធិដោយ thmeythmey.com