ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ងាយ​កើត​ជំងឺ​រលាក​ទងសួត​?
29, Mar 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកជា​មនុស្ស​ដែលមាន​សំណាង អ្នក​អាច​នឹង​ជា​ពី​ជំងឺ​ផ្តាសាយ​ក្នុង​រយៈពេល​យ៉ាងយូរ មួយ​សប្តាហ៍​។ ប៉ុន្តែ​ពេលខ្លះ ជំងឺ​ប្រភេទ​នេះ​ក៏​អាច​វិ​វ​ឌ្ឈ​ន៍​ទៅជា​រលាក​ទងសួត​បាន​ដែរ​។ នេះ​ដោយសារតែ​បំពង់​ទងសួត​រង​ការបង្ក​រោគ និង​ហើម រហូតដល់​ធ្វើ​ឲ្យ​អ្នក​ក្អក​ខ្លាំង និង​មាន​ស្លេ​ស្ត​កាន់តែច្រើន​។​



​ជំងឺ​រលាក​ទងសួត​មាន​ពីរ​ប្រភេទ​៖

​ស្រួចស្រាវ​៖ ច្រើនតែ​កើតមាន​ជា​ញឹក​ញ៉ាប់ និង​មាន​រយៈពេល​យូរ​បំផុត​ពីរ​បី​សប្តាហ៍ ប៉ុន្តែ​វា​ច្រើនតែ​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​ថែមទៀត​។​
​រ៉ាំរ៉ៃ​៖ ជា​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង ហើយ​អាច​កើត​បាត់ៗ​គ្រប់ពេល​។​

​បើសិនជា​យើង​និយាយ​ដល់​មូលហេតុ​របស់​វា​វិញ​ភាគច្រើន​គឺជា​ផលវិបាក​នៃ​ជំងឺ​ផ្តាសាយ ហើយ​វា​អាច​វិ​វ​ឌ្ឈ​ន៍​ទៅជា​ជំងឺ​រលាក​ទងសួត​ថែមទៀត​បាន កាលណា​អ្នកមាន​លក្ខខណ្ឌ​ចំពោះ​រាងកាយ​ដូចខាងក្រោម​នេះ​៖

​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ជាពិសេស​កុមារ​តូចៗ ឬ​មនុស្ស​ចាស់​
​ជក់បារី ឬ​រស់នៅក្នុង​ផ្សែង​បារី​
​ធ្លាប់មាន​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ចូល​សួត​
​ធ្វើការ​ងារ​ដែល​ព័ទ្ធជុំវិញ​ដោយសារ​ធាតុ​រំខាន​ដល់​សួត​ដូចជា ក្លិន​ទឹកអប់ ឬ​ធូលី​ដី​ច្រើន​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com