ជាតិ
មន្ត្រី​គណបក្សប្រឆាំង​៥​រូប កំពុង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ ពី​បញ្ហា​សមាជ​បក្ស​
29, Mar 2017 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​រសៀល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប កំពុង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​ក្រសួង​មហា ដើម្បី​បកស្រាយ​ពី​បញ្ហា​សមាជ​បក្ស​ខ្លួន ។​



​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង នោះ​រួមមាន​៖ លោក យឹម សុវណ្ណ ,​លោក យ៉ែម បុញ្ញឫទ្ធិ​, លោក ផែង ហេង និង​លោក លី រី ។ ចំណែក​ខាង​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​មន្ត្រី​មួយចំនួនទៀត ជួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​ជុំវិញ​បញ្ហា​សមាជ​គណបក្ស​នេះ ។​

​កាលពី​ថ្ងៃទី​២២ មីនា សម្ដេច ស ខេង បានចេញ​លិខិត​មួយ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា សមាជ​គណបក្ស កាលពី​ថ្ងៃទី​០២ មីនា​នោះ បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី​២​នៃ​លក្ខន្តិកៈ​គណបក្ស ដោយ​អាណត្តិ​នៅសល់​មាន​រយៈពេល​តិចជាង​១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ​ដែល​លោក សម រង្ស៊ី បាន​លាលែង​ចេញពី​តំណែង​ប្រធាន​គណបក្ស នៅ​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​២០១៧ ៕


Tag:
 CNRP
 ​ មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com